បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា! {មជ្ឈមណ្ឌល ចយ ហូថេល}មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ លួចបង្កប់ល្បែងបៀរចិន និងហ្គេមបាញ់ត្រី ខុសច្បាប់ បានយ៉ាងរំភើយ! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យផង ក៏មិនដឹង បានជាទីតាំងបនល្បែងមួយនេះ ហ៊ានបើកលេងបានដោយរលូន.!។
ទាក់ទិនទៅនិងល្បែងបៀរចិន និងហ្គេមបាញ់ត្រី ខុសច្បាប់ នៅក្នុង{មជ្ឈមណ្ឌល ចយ ហូថេល}មួយកន្លែងនៅទល់មុខផ្សារអូឡាំព្យា ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ឃើញនៅតែដំណើរការបើកលេងអនាធិបតេយ្យ ជារៀងរាល់់ថ្ងៃ រីឯ.អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់វាលវង់មានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ{ពោលគឺ}ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ អំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។
ដូច្នេះហើយ ប្រជាពលរដ្ឋដែលរស់នៅសង្កាត់វាលវង់ខណ្ឌ៧មករាបាននាំគ្នា សុំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តា ចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ ស្រាវជ្រៀវទីតាំងខាងលើនេះផង ដើម្បីមានវិធានការបង្រ្កាប! ទីតាំងល្បែងបៀរចិន និង ហ្គេមបាញ់ត្រី ខុសច្បាប់ នៅក្នុង{មជ្ឈមណ្ឌល ចយ ហូថេល}មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ឲ្យស្របតាមគោលនយោបាយភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន !៕
0 Reviews:
Post a Comment