(កណ្តាល) ÷ ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែល្បីរន្ទឺសុះសាយពេញទាំងផ្ទៃប្រទេស ពាក់ព័ន្ធនិងឧកញ៉ាមួយចំនួនហ៊ុំព័ទ្ធដីព្រៃ ដីបឹងរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
ដោយអំពើទុច្ចរិតខុសច្បាប់ទាំងអស់នេះបានក្លាយទៅជាប្រធានបទក្តៅគគុកនៅក្នុងខេត្តទាំងមូល ជាក់ស្ដែងព្រែកចំនួន៣ ត្រូវបានគេចាក់លុប ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរួមមានព្រែកកុងជឺ ព្រែកតាឃុត ព្រែកវត្តពោធិ៍ ដែលស្ថិតក្នុងភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាងខេត្តកណ្ដាល។
កន្លងមកប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រើយស្លាបានផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរលោកមេឃុំនិងលោកអភិបាលស្រុកជួយអន្តរាគមន៍ដើម្បីកាយព្រែកទាំងនោះដែរមន្ត្រីទាំងអស់នោះបានចុះមកមើលដល់ទីតាំងទាំងនេះហើយក៏ស្ងាត់ឈឹង។
មាត្រា៨ ដីចំណីមាត់ច្រាំងនិងឆ្នេរនៃ
តបន់អាទន្លេត្រូវកំណត់ចំម្ងាយដូចតទៅ -ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០ម៉ែត្រគិតពីមាត់ពាម(ពេលទឹកជោរអតិបរមា- ទន្លេ ចម្ងាយ ៥០ម៉ែត្រគិតពីច្រាំទន្លេ -ស្ទឹងចម្ងាយ ៣០ម៉ែត្រគិតពីមាត់ច្រាំងស្ទឹង -ព្រែកចម្ងាយ ២០មែត្រគិតពីមាត់ព្រែក- អូរចម្ងាយ១០ម៉ែត្រគិតពីមាត់ច្រាំងអូរ -
ប្រឡាយមេ ចម្ងាយ១០មែត្រគិតពីទេរភ្លីប្រឡាយផ្នែកខាងក្រៅ-
ប្រឡាយរង- ចម្ងាយ ៥មែត្រគិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
- ប្រឡាយស្រោចស្របចម្ងាយ ៣ម៉ែត្រគិតពីជើងទេរប្រឡាយផ្នែកខាងក្រៅ -អាងទឹក ចម្ងាយ១០០ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក- បឹងបូចម្ងាយ ៥០ម៉ត្រគិតពី ក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់ក្នុងអាងទឹក -ដីចំណីមាត់ច្រាំ ឆ្នេរ និងពាមសមុទ្រនៅតំបន់រាជធានីឬក្រុងនៃខេត្តឬទីប្រជុំជននិងតំបន់អភិរក្សត្រូវកណត់ដោយលិខិតបទដ្ឋានគតិយុត្តដោឡែក
ដីចំណីមាត់ច្រាំងឆ្នេរនិងពាមសមុទ្រនៃតំបន់អាងទន្លេបានកំណត់ខាងលើជាសម្បត្តិសាធារណះរបស់រដ្ឋ ។
ការចាក់លុបឬសាងសង់សំណង់រឹងលើដីសាធារណៈរបស់រដ្ឋខុសច្បាប់របស់រដ្ឋ មន្ត្រីអនុវត្តច្បាប់មិនគួរមើលរំលងនោះទេជាពិសេសលោ
ជឺគីមហៃអភិបាលនៃគណៈអភិបាលស្រុកស្អាង និងលោកម៉ឹងយូឡេងប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន គួរតែអនុវត្តច្បាប់ទៅលើជនទុច្ចរិតដែលរំលោភយកដីរដ្ឋឱ្យមានប្រសិទ្ធភាពផងទាន។
0 Reviews:
Post a Comment