(ខេត្តព្រះវិហារ)នៅ ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ២៤ នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ត្បែងមានជ័យ ក្រោមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្ត និងបញ្ហាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ ត្រីយ៉េងសារ៉េនស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនបានចុះបង្រ្កាបករណីរក្សាទុកដឹកជញ្ជូន ឬ ជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចចំការស្វាយស្ថិតក្នុងភូមិក្រាំងដូង ឃុំ ព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់មានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ ប៉ោ សំអឿន ហៅ អេង វ៉េងហ័ត ហៅក្រៅ ហ័ត ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ ក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ករណីខាងលើ វត្ថុតាងចាប់យករួមមាន៖
១/ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់។
Friday, May 13, 2022
Sunday, May 1, 2022
ល្បែងភ្នាល់ទឹកភ្លៀងកណ្តាលរាជធានី ចាប់ផ្តើមដំណើការហើយ នៅឡើយអជ្ញាធរក្រុងមិនទាន់ហ៊ានបង្រ្កាបនៅឡើយ...
ប្រភពបានបន្តទៀតថាក្នុងមួយថ្ងៃនៅទីតាំងភ្នាល់ល្បែងទឹកភ្លៀងនេះ មានអ្នកទិញ-លក់ ដែលមានទឹកប្រាក់រាប់ ពាន់ រាប់មុឺន រាប់លានដុល្លារ និងប្រើប្រាស់ម៉ាស៊ីនភ្នាល់ឆ្លងដែនដល់ក្រៅប្រទេស ជាមួយការប្រើវិទ្យុទាក់ទងទំនើប ជាងសមត្ថកិច្ចទៅទៀត។
ជាងនេះទៅទៀត អ្នកលេងទឹកភ្លៀងនេះមានដូចជា៖ អាជីវករ សមត្ថកិច្ច ឧកញ៉ា អាជ្ញាធរ មួយចំនួនផងដែរ។
គួរំលឹកផងដែរថា ទីតាំងល្បែងទាំងនេះ ជាប្រភពដើមចមផ្តើមចេញអោយមានបទល្មើស កើតមាននៅក្នុងសង្គម និងមានភាពអនាធិបតេយ្យបំផុតដែលពួកគាត់អស់នោះអ្នកលេងល្បែងភ្នាល់សោះ តែបែរជាពួកគាត់មានសិទ្ធកាន់វិទ្យុទាក់ទង មានរហូតដល់រាប់ពាន់គ្រឿង។
ប្រភពដដែលបានសំណូមពរដល់ លោក ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ និងអាជា្ញធរមូលដ្ឋានជួយចាត់វិធានការ បង្ក្រាបទីតាំងបនល្បែងទឹកភ្លៀងនេះតាមនីតិវិធីច្បាប់ផង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនសង្គមជាតិ៕
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចូលរួមអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ "សន្តិភាព សុខភាព និងសន្តិសុខការងារ"
ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ លោកប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ គណៈអភិបាលខណ្ឌ នាយករងរដ្ឋបាល លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ តំណាងយោធាភូមិភាគពិសេស លោក លោកស្រីប្រធានការិយាល័យទាំង១១ លោក លោកស្រី តំណាងសហជីព និងមន្រ្តីរាជការជាគ្រូបង្រៀន។
ក្នុងពិធីសំណេះសំណាលនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលជ្រាលជ្រៅបំផុត៕
Monday, April 25, 2022
ក្រុមប្រឹក្សាខេត្ត ឈ្មោះ កែវ ពិសី និងប្អូនថ្លៃឈ្មោះស៊ីម យកដីចំណត រថយន្ត ផ្សារក្រោម ទៅលក់ក្នុងតម្លៃ 16 ម៉ឺនដុល្លារ
មហាជនមានការងឿងឆ្ងល់ថា ហេតុអ្វីបានលោកមេភូមិ៧ និងចៅសង្កាត់ខ្សាម ហ៊ានស៊ីញ៉េ នៅលើឯកសារទិញលក់ដីនេះ ព្រោះក្នុងនាមគាត់ជាអាជ្ញាធរ គាត់ប្រាកដជាដឹងច្បាស់ថាដីនេះគឺជាដីអ្វី។
អង្គភាពសារព័ត៌មាន យើងបានធ្វើកិច្ចសម្ភាសន៍ តាមរយៈលេខទូរស័ព្ទនៅរសៀលថ្ងៃទី 24 ខែមេសា ឆ្នាំ 2022 ជាមួយលោក ញ៉េប លីវ មេភូមិទី7 និងលោក ឈួរ ថន ចៅសង្កាត់ខ្សាម លោកទាំងពីរ បានឆ្លើយតបវិញថា ការទិញលក់ដីចំណត រថយន្តនេះ លោកមិនបានដឹងទេ? បើសិន ជាដឹង លោកក៏មិនចុះហត្ថលេខាដឹងឮដែរ? ព្រោះពួកគាត់គិតថា លោកកែវពិសីជាអ្នកចេះច្បាប់ទម្លាប់ដែរ គាត់មិនអាចយកឯកសារខុសច្បាប់ ណាមួយ ឲ្យស៊ីញ៉េនោះទេ គឺពួកគាត់ទុកចិត្តទៅលើ លោក កែវ ពិសី ហើយលោក កែវ ពិសី ក៏មានដីច្រើនដែរនៅតំបន់នោះ ។
លោកចៅសង្កាត់ បានមានប្រសាសន៍បន្តរទៀតថា ការបាត់បង់ដី ធ្វើអោយដីរួមតូចនោះ ប្រហែលជាមិនមែនដោយសារការទិញលក់នោះទេ? ប្រហែលជាដោយសារការ ពង្រីកផ្លូវ ទេដឹង ទើបមានការរួមតូច។
មួយសន្ទុះក្រោយមក អង្គភាពសារព័ត៌មានយើងខ្ញុំក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក កែវ ពិសី តាមទូរស័ព្ទលោកកែវ ពិសី បានមានប្រសាសន៍ថា គាត់បដិសេធ ចំពោះការចុះផ្សាយកន្លងមក ថាលោក លួចដីចំណតរថយន្តលក់ ការលក់កន្លងមក គឺលោក លក់តែដីរបស់លោកតែប៉ុណ្ណោះ បើមិនជឿ លោកមានឯកសារភ័ស្តុតាង គ្រប់គ្រាន់ ជាពិសេសបើចង់ដឹងច្បាស់ គឺទៅសួរលោក គង់ ឃាង អនុប្រ ធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។
ពលរដ្ឋជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងចាត់វិធានការក្តៅយ៉ាងឆាប់រហ័ស ចំពោះរឿងមួយនេះ។ប្រភពពី រស្មីនាគមាស
បែកធ្លាយរឿងលោកឡោជុំនិត វាស់ផ្លូវរដ្ឋជុំវិញផ្សាណាត់ខេត្តតាកែវលក់អោយពលរដ្ឋ
ភ្នំដា
ឯកឧត្តម ហ៊ុន ម៉ានី៖ "គណបក្សប្រជាជនកម្ពុជា ធ្វើជាមួយគ្នា ស្រុះដៃគ្នា ហត់នឿយជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាជូនប្រជាជន ទើបបានជាយើងបានឈ្នះទាំងអស់គ្នា”
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ចំនួន៥២៤ នាក់ មកពី១៥ឃុំ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រខេត្ត គណៈកម្មការបក្សឃុំ ស្រុក និងក្រុមការងារចុះជួយស្រុកឧដុង្គ ខេត្តកំពង់ស្ពឺច្រើនរូបទៀត។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាភ្នាក់ងារគណបក្សប្រជាជនកម្ពុជា របស់យើងមានបទពិសោធន៍ជាច្រើនលើកច្រើនសាររួចមកហើយ តែខ្ញុំសូមយកឱកាសនេះ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់គណៈកម្មការបក្ស សមាជិក សមាជិកា ក៏ដូចជាភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ចំពោះការត្រៀមស្មារតី ក៏ដូចជាការត្រៀមខ្លួនគ្រប់ទិដ្ឋភាព រួមទាំងការអង្កេតបរិយាកាសសង្គមនៅមូលដ្ឋានរបស់ខ្លួនដើម្បីការពារភាពស្របច្បាប់នៃដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីថ្ងៃនេះ ក៏បាននាំយកនូវទិដ្ឋភាពថ្មីៗនានាដែលជាវឌ្ឍនភាពនៃដំណើរវិវត្តន៍ស្ថានការណ៍សង្គម នយោបាយ និងជាពិសេសទិដ្ឋភាពបច្ចុប្បន្នភាពផ្នែកច្បាប់ដែលអង្គពិធីអាចទាញយកជាចំណេះដឹងបន្ថែមទៀត។ ឯកឧត្តមតំណាងរាស្ត្រក៏បានបន្ថែមផងដែរថា "គណបក្សប្រជាជនកម្ពុជាធ្វើជាមួយគ្នា ស្រុះដៃគ្នា ហត់នឿយជាមួយគ្នាដើម្បីដោះស្រាយបញ្ហាជូនប្រជាជន ទើបបានជាយើងបានឈ្នះទាំងអស់គ្នា”។
សូមបញ្ជាក់ផងដែរថា ក្រៅពីការធ្វើរបាយការណ៍ពីស្ថានភាពទូទៅនៃកិច្ចការងារគណបក្សសម្រាប់ស្រុកឧដុង្គ ពិធីសំណេះសំណាលនារសៀលនេះក៏មានការបញ្ចូលបន្ថែមនូវបទបង្ហាញអំពីចំណុចសំខាន់ៗនៃទិដ្ឋភាពច្បាប់ បទបញ្ជា និងនីតិវិធី មកចែករំលែកជូនដល់អ្នកចូលរួមទាំងអស់ដើម្បីជាពុទ្ធិបន្ថែមសម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ ក្នុងពេលខាងមុខនេះផងដែរ។
នាយរងការិយាល័យ កម្រិតស្រាល នៃព្រហ្មទណ្ឌ ស្នងការនគរបាល ខេត្តតាកៃវពាក់ព័ន្ធករណីបង្ខាំងមនុស្ស
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិក្រុមការងារយុវជនគណបក្សក្រុងសិរីសោភ័ណ
Subscribe to:
Posts (Atom)