Tuesday, March 22, 2022

ជនសង្ស័យ3នាក់ ត្រូវកម្លាំងនគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនក្រោយបន្ទាប់ពី គំរាមកំហែងទាប្រាក់ពីប្រជាពលរដ្ឋ


(កណ្តាល)ថ្ងៃទី២២ខែមីនាឆ្នាំ២០២២លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការពីបទល្មើសជំរិតទាប្រាក់ពីពលរដ្ឋ ដែលកើតហេតុកាលពីខែកុម្ភៈថ្ងៃទី២១ឆ្នាំ២០២២វេលាម៉ោង១០ និង៥នាទីលុះឈានមកដល់ថ្ងៃទី២០ខែមីនាឆ្នាំ២០២២ទើបឃាត់ខ្លួនជនសង្ស័យបានក្នុងករណីជំរិតទារប្រាក់ពីពលរដ្ឋចំនួន១៨នាក់រស់នៅភូមិអង្គរជ័យក្នុងឃុំបន្ទាយដែកស្រុកកៀនស្វាយ(មុខរបរអ្នកឆក់ត្រី)។
 លោកវរសេនីយ៍ឯកឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាលទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ថានៅរសៀលថ្ងៃនេះកម្លាំងព្រហ្មទណ្ឌនឹងបញ្ចូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។ ក្រោយពីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមកំលាំងប៉ុស្តិ៍បន្ទាយដែកសហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវនិងនាំខ្លួនជនសង្ស័យ៣នាក់ខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាៈពួកខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើពិតមែន។

 ចំពោះជនសង្ស័យមានគ្នា៣នាក់មានឈ្មោះ៖ ១/ឈ្មោះឃិន ធីភេទប្រុសអាយុ៥៥ឆ្នាំជនខ្មែរមុខរបរអនុប្រធានអង្គការវឌ្បនៈភាពកសិកម្មនិងធម្មជាតិនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ ២/ឈ្មោះនួន សុផានីភេទប្រុសមុខរបរសមាជិកអង្គរការវឌ្បនៈភាពកសិកម្មរស់នៅសង្គាត់ចោមចៅខណ្ឌដង្កោរាជធានីភ្នំពេញ។ ៣/ឈ្មោះឃិ ប៊ុនទីភេទប្រុសអាយុ២៧ឆ្នាំ ប៊ុនទីភេទប្រុសអាយុ២៧ឆ្នាំ មុខរបរសមាជិកអង្គការវឌ្បនៈភាពកសិកម្មធម្មជាតិមានតួនាទីជាហិរញ្ញញឹករស់នៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ ជនសង្ស័យរួមជាមួយវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។








0 Reviews:

Post a Comment