(ខេត្តរតនគិរី)៖ ពិតជាល្បីល្បាញមែនមេឈ្មួញឈ្មោះមករាដឹកជព្ជួានឈើយ៉ាងសកម្មអត់ច្បាប់ចេញពីតំបន់ភ្នុំកុក.ភូមិទាមក្រោមនៃស្រុកវើនសៃ ខេត្តរតនគិរី មកស្តុបទុក្ខក្នុងឃ្លាំង នៅចំណោតភ្នំខាងជើងបឹងយក្សឡោម នាក្រុងបានលុងទីរួមខេត្តរតនគិរីដើម្បីបន្តឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវចូលទៅលក់ឱ្យឈ្មួញវៀតណាមបានយ៉ាងងាយមិនមានទាក់ក្រសែភ្នែកសមត្ថកិច្ចឬ រដ្ឋបាលព្រៃឈើណាមួយឡើយ។
របរដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមកំពុងតែមានប្រជាប្រិយភាពខ្លាំនិងឈានមុខគេយ៉ាងសកម្មបំផុតផងដែរ ប្រចាំតំបន់ភូមិភាគឦសាន្ត នាខេត្តរតនគិរី នេះដូចជាហូរហែមកហើយដែលមានមេការជំនាញផ្នែកដឹកជញ្ជូនម្នាក់ឈ្មោះ ដែលគេជាទូទៅក្នុងខេត្តហៅថៅកែឈើ.មករា ហើយតែងបម្រើបន្តពីថៅកែធំដែលគេចាត់ចែងឱ្យរត់ការបង់លុយជូនសមត្ថកិច្ចថ្នាក់ក្រោមមួយចំនួនដែលប្រចាំការនៅមូលដ្ឋានគ្រប់ស្ថាប័នក្នុងតំបន់ធ្វើសកម្មភាពរួមទាំងច្រកទ្វារព្រំដែនផងដែរ។
ឯមុខជំនួញឈើឆ្លងដែនមួយនេះគេស្គាល់ច្បាស់ថាមានមេឈ្មួញធំនៅបង្គាប់បញ្ជាពីក្រោយនិងផ្តល់សិទ្ធិឱ្យអ្នកបម្រើរត់ការរូបនេះមានកាយសម្បទាមិនគ្រប់គ្រាន់ទើបអ្នកធំ និងសមត្ថកិច្ច មន្ត្រីជំនាញ ក្នុងខេត្តរតនគិរីទាំងមូល មិនហ៊ានបង្ក្រាបជាហេតុធ្វើឱ្យឡើងចាងហ៊ានប្រព្រត្តបទល្មើសធ្វើព្យុះ ធ្វើភ្លៀងតាមអំពើចិត្តដើម្បីដឹកជញ្ជូនឈើលក់ឱ្យឈ្មួញវៀតណាមយកលុយចិញ្ចឹមអ្នកធំ និងមន្ត្រីទាំងនោះ ។
ប្រភពបង្ហើបថា មេការដឹកជញ្ជូនឈ្មោះ មករា នេះប្រើប្រាស់រូបភាពរថយន្តសាំយ៉ុងរហូតដល់ទៅ៤ឬ៦ គ្រឿងឯណ្ណោះ តែគេរត់ការប្រាប់សមត្ថកិច្ចនិងអ្នកកាសែតថាតែពីរគ្រឿងទេមានសមត្ថកិច្ចខ្លះដឹងខ្លះមិនដឹងទេ។ ហើយក្នុងfចំណោមរថយន្តទាំង៤ឬ៦គ្រឿងនោះគេប្រើស្លាកលេខដូចៗគ្នាតែមួយ4049ចំនួនពីរគ្រឿងឯប៉ុន្មានគ្រឿងផ្សេងទៀតអត់មានស្លាកលេខទេងាយស្រួលបន្លំភ្នែកសមត្ថកិច្ច និងមហាជន តែមហាជនខ្លះគេមិនខ្វល់ឈឺក្បាលជាមួយឡើយព្រោះរូបភាពដឹកជញ្ជូនបែបនោះជាទម្លាប់ទៅហើយសម្រាប់ខេត្តរតនគិរីនេះ។ គេតែងឃើញរថយន្តសាំយ៉ុងទាំងនេះដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ ឆ្លងកាត់ក្រុងបានលុង ទីរួមខេត្តរតនគិរី ទាំងថ្ងៃទាំងយប់និងវេលាទាបភ្លឺ នៅតាមផ្លូវជាតិលេខ៧៨A ឆ្ពោះទៅក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវសម្ងំក្នុងចម្ការស្វាយចន្ទីនៅក្បែរបង្គោលអង់តែនសេវាទូរស័ព្ទ០៩៧ រង់ចាំបារាសព្រំដែនបើកនៅពេលព្រឹកឡើងពួកគេនិងដឹកជញ្ជូនឈើចូលប្រទេសវៀតណាមបានយ៉ាងរលូនសកម្មភាពនេះរយៈពេលជាង២ខែមកហើយដល់បច្ចុប្បន្ន ក្នុងមួយថ្ងៃៗរថយន្តមួយគ្រឿងដឹកជញ្ជូនឈើមិនក្រោម៥ជើងនោះទេ។
រថយន្ដសាំយ៉ុងដែលអ្នករត់ការឈ្មោះ មករា ជាច្រើនគ្រឿងសម្រាប់ប្រើប្រាស់ដឹកឈើមិនមានលក្ខណៈគ្រប់គ្រាន់តាមបច្ចេកទេសច្បាប់ចរាចរណ៍នោះឡើយខុសពីរថយន្តដឹកទំនិញផ្សេងៗទៀត។
លោក ឃឹម ចិត្រា ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មិនអាចរកការបំភ្លឺបានទេជុំវិញបទល្មើសដឹកជញ្ជូនឈើឆ្លងដែន នេះ ។
សមត្ថកិច្ចជំនាញនៅក្នុងខេត្តវិញចំពោះរថយន្តសាំយ៉ុងដឹកឈើនោះបើសិនជាមានការស្នើសុំសហការបង្ក្រាបណាមួយនោះ តែងតែឆ្លើយដោះសារថាជាប់រវល់ទៅនេះទៅនោះហើយសមត្ថកិច្ចខ្លះនិយាយត្រង់ៗតែម្តងថារថយន្តដឹកឈើឈ្មោះមករានោះមិនអាចបង្ក្រាបបានទេ ព្រោះសមត្ថកិច្ចគ្រប់ស្ថាប័នគេត្រូវរ៉ូវគ្នារត់ការតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រោមយ៉ាងរលូនអស់ហើយបើជំនាញយើងតែឯងបង្ក្រាបវាហាក់ទៅឆ្វេងតែឯងហើយទុកឱ្យគេទៅតាមដំណើរចុះ។
ជាការពិតណាស់បើគ្មានការអនុញ្ញាតពីអាជ្ញាធរខេត្តនិងការបើកភ្លើងខៀវជូនពីប្រធានច្រកអន្តរជាតិអូរយ៉ាដាវនោះទេរថយន្តដឹកឈឺជាច្រើនគ្រឿងរបស់ មករា ចូលទៅវៀតណាម របស់មេឈ្មួញឈ្មោះ មករា ក៏មិនអាចដំណើរការបានដោយរលួនដែរ៕
0 Reviews:
Post a Comment