Friday, July 9, 2021

ល្បែងជល់មាន់និងអាប៉ោងនៅក្នុងឃុំខ្ចៅបើកលេងយ៉ាងរលូនមិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ...


(ខេត្ត កំពុង់ចាម) ទីតាំងបើកល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងដ៍ធំភ្នាល់លេងខុសច្បាប់មួយកន្លែង ដែលស្ថិតនៅក្នុងភូមិខ្ចៅឃុំខ្ចៅស្រុកកងមាស ខេត្តកំពង់ចាម បើកដំណើរការបានយ៉ាងរលូនដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបឡើយ ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំ ស្រុក បានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយទើបលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។

ប្រភពបានបន្តទៀតថាតាំងពីភូមិ ឃុំ ស្រុកពួកគាត់កើតមានល្បែងប្រជល់មាន់និងអាប៉ោងកាលណាមក ពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លាចកើតមានអំពើរហិង្សា   ក្នុងគ្រួសារ ណាមួយទៀតភ័យខ្លាចឆ្លងជំងឺកូវិដ ១៩ ដែលប្រមុខរាជរដ្ឋាភិបាលកំពុងដាក់បំរាមមិនជូបជំនិងប្រមូលផ្តំ។

បើទោះជាមានការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនិងល្បែងស៊ីសងគ្រប់ប្រភេទធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថភាព បង្កឲ្យកេីតមានកំណើនពលរដ្ឋក្រីក្រនិងជម្លោះក្នុងគ្រួសារយ៉ាងណាក្តី ក៏មហាជនមួយចំនួននៅតែសង្កេតឃើញថាល្បែងស៊ីសងជល់មាន់និងអាប៉ោងនៅក្នុងភូមិខ្ចៅឃុំខ្ចៅ ស្រុកកងមាស  ខេត្តកំពង់ចាម បើកលេងបានយ៉ាងរលូនដោយមិនដែលឃើញសមត្ថកិច្ចមានចំណាត់ការបង្ក្រាបនោះទេ ។

បងប្អូនពលរដ្ឋដែលរស់នៅក្នុងភូមិ ឃុំ លើនាំគ្នាធ្វើការសំណូមពរមកដល់លោកអ៑ុនចិន្តា អធិបាលនៃគណៈ អភិបាលខេត្តកំពង់ចាមនិងលោក  ឯមកុសល់ស្នងការនគបាលខេត្ត កំពង់ចាមគួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងប្រជល់មាន់និងអាប៉ោងបើកលេងភ្នាល់ខុសច្បាប់នៅក្នុងភូមិ ឃុំខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាព។








0 Reviews:

Post a Comment