(កណ្តាល)នៅពេលថ្មីៗនេះគេសង្កេតឃើញថាដីបឹងដីប្រឡាយរបស់រដ្ឋត្រូវអ្នកមានលុយធ្វើកាឈូសឆាយលុបធ្វើ
ជាកម្មសិទ្ធិស្ទើអស់ទៅហើយ
ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់កុងស្រុកោះធំខេត្តកណ្តាលបានលើកឡើងថាដីព្រៃក្នុងបឹងមួយចំនួនដូចជាបឺងរាំងកោងបឹងក្រពើស្លាប់ត្រូវអ្នកមានលុយឈូសឆាយគ្មានសល់
ប្រជាពលរដ្ឋនៅភូមិឃុំខាងលើបានបន្តថាសូមបីតែប្រឡាយទឹករបស់រដ្ឋ មួយខ្សែដែលជាប់ផ្លវខាងក្បូងអាងទឹកក្នុងឃំកំពង់កុងដែលប្រជាពលរដ្ឋប្រើប្រាស់ស្រោចដំណាំក៍គេលុបធ្វើជាកម្មសិទ្ធិដែរ
បើតាមសំដីរបស់លោកមេឃុំកំពង់កុងបានអោយដឺងថាគេលុបបៀរទេមិនបានលុបប្រឡាយទេ
ពលរដ្ឋបានលើកឡើងទៀតថា កាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២០រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមបានចេញលិខិតលេខ៧០៤ធ.ទ.ឧ.ស្នើរដល់ឯកឧត្តមលោកជំទាវ អភិបាលនៃគណៈអភិបាលគ្រប់រាជធានីខេត្ត សុំជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរប្រឡាយ អាងទឹក បឹងបួ ដោយយោង៖អនុក្រឹត្យលេខ៩៨អនក្រ.បក.ចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៥ស្ដីពីការគ្រប់គ្រងអាងទន្លេ។
យោងតាមសេចក្តីរាយការណ៏ពីពលរដ្ឋបានបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះប្រឡាយជាប់ថ្នល់ជាប្រឡាយប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ក្នុងការរំដោះទឹកកុំឲ្យលិចលង់ក្នុងភូមិនិងតាមផ្លូវត្រូវបានអ្នកមានលុយនិងអំណាចចាក់ដីលុបយកជាកម្មសិទ្ធអស់ហើយ
ពាក់ពន្ធ័ករណីខាងលើ ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់កុងសូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងខេត្តដូចជាលោកមេឃុំលោកអភិបាលស្រុកលោកប្រធានការិយាល័យធនធានទឹកស្រុកកោះធំនិងលោកគង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាមានវិធានការលើអ្នកមានលុយដែលលុបប្រឡាយនិងឈូសឆាយដីព្រៃលិចទឹកផងទៀន។
0 Reviews:
Post a Comment