Saturday, September 19, 2020

វីវរហើយជាពលរដ្ឋនៅក្នុងភូមិស្រែជ្រៅរងគ្រោះទឹកជំនន់ដោយសារក្រុមហ៊ុនដេប៉ូបុរសស្រីមុំលុបប្រឡាយរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន



(កំពត)ភ្លៀងមេយ៉ាងធំធ្វើអោយប្រជាពលរដ្ឋរស់នៅចំណុចគីឡូម៉ែត៨៣នៅភូមិស្រែជៅឃុំល្បើកស្រុកឈួកខេត្តកំពតត្រូវរងគ្រោះដោយលិចផ្ទះលិចផ្លូវក្នុងភូមិពិបាកធ្វើដំណើរចេញចូលប្រកបមុខរបររកស៊ី ទទួលទាន់ប្រចាំថ្ងែរបស់ពួកគាត់ ។
ប្រជាពលរដ្ឋនៅក្នុងភូមិស្រែជ្រៅបានលើកឡើងថាកាលពីដើមឡើយមិនមានទឹកលិចដូចសព្វថ្ងៃ
ទេដោយសារមានប្រឡាយជ្រៅៗសម្រាប់បង្ហូរទឹករំដោះទឹកចេញទៅព្រែកមេ
ប្រពលរដ្ឋដដែលបានលើកឡើងថាតាំងពីមានក្រុមហ៊ុនដេប៉ូបុរសស្រីមុំ
បានលុបប្រឡាយដាក់លូតូចគ្មានស្តង់ដារដើម្បីសាងសង់ក្រុមហ៊ុនរួចមកគេសង្កេតឃើញថាឲ្យតែមានមានភ្លៀងធ្លាក់មកម្ដងៗតែងតែលិចភូមិជារើយៗ

ពលរដ្ឋបានលើកឡើងទៀតថា កាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២០រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមបានចេញលិខិតលេខ៧០៤ធ.ទ.ឧ.ស្នើរដល់ឯកឧត្តមលោកជំទាវ អភិបាលនៃគណៈអភិបាលគ្រប់រាជធានីខេត្ត សុំជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេស្ទឹងព្រែកអូរប្រឡាយអាងទឹកបឹងបួដោយយោង៖អនុក្រឹត្យលេខ៩៨អនក្រ.បក.ចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៥ស្ដីពីការគ្រប់គ្រងអាងទន្លេ។
យោងតាមសេចក្តីរាយការណ៏ពីពលរដ្ឋបានបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះប្រឡាយជាប់ថ្នល់ជាប្រឡាយប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ក្នុងការរំដោះទឹកកុំឲ្យលិចលង់ក្នុងភូមិត្រូវបានអ្នកមានលុយនិងអំណាចាក់ដីលុបយកជាកម្មសិទ្ធអស់ហើយ

ពាក់ពន្ធ័ករណីខាងលើ ប្រជាពលរដ្ឋនៅក្នុងភូមិស្រែជ្រៅសូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងខេត្តដូចជាលោកមេឃុំលោកអភិបាលស្រុកលោកប្រធានការិយាល័យធនធានទឹកស្រុកឈូកនិងលោកជាវតាយអភិបាលនៃគណៈអភិបាលខេត្តកុំពតមេត្តាមានវិធានការលើក្រុមហ៊ុនដេប៉ូប្រុសស្រីមុំផងទៀត។








0 Reviews:

Post a Comment