Monday, September 14, 2020

ហួសចិត្ត! រថយន្ដប៉ុណ្ណាណី បើក​ចូល​ខ្លោងទ្វាវត្ត រលំបាក់ខ្ទេច ---


កំពង់ស្ពឺ​ ៖ ក្លោ​ងទ្វារ​ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤៤ ក្នុង​ភូមិ​បៀត​សូរ ឃុំ​ខ្ទុំក្រាំង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ត្រូវ​បាក់រលំ ក្រោយ​ពី​រថយន្ត​ដឹកទំនិញធុនធំ​មួយ​គ្រឿង​បើក​ឆ្លង​កាត់។

ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដែល​បង្ក​ឡើង​ដោយ​រថយន្ដ ម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ​ 3A-0504 បើករ​ដោ​យ​ឈ្មោះ​ ចឹក អុីន ភេទប្រុស អាយុ២៥ឆ្នាំ។

អ្នក​បើកបរ​និយាយថា ខ្លួន​បានបើ​កពីទិស​ខាង​ត្បូងទៅជើង លុះ​មកដល់ចំណុចផ្លូវចូលក្លោ​ងទ្វារ​ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី​ បាន​បេីកឆ្លងកាត់​ ដោយខ្លួន​ស្មានកំពស់ផ្ទុ​ក​ទំនិញ​មិនត្រូវ​ ក៏បណ្ដាលអោយទូលក្លោង​ទ្វារវត្ដតែ​ម្ដង​ ។

ក្រោយ​ហេតុការណ៍​ខាងលេី​ សមត្ថកិច្ច​ជំនាញ​បានចំ​ណាត់​ការ​ជួយអន្ដរាគមន៍​និងបានយករថយន្ដ​ មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទ​ង​ ដោះ​ស្រាយ​តាមនីតិវិធី​៕​

0 Reviews:

Post a Comment