ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ចាប់ផ្តើមប្រត្តិបត្តការហោះហើរឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ---
ក្រុមហ៊ុនអកាសចរណ៍ កម្ពុជាអង្គរអ៊ែរ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមធ្វើការហោះហើរក្នុងស្រុកឡើងវិញ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោយផ្អាកអស់ជាច្រើនខែដោយសារវិបត្តិជំងឺកូវីដ១៩។
ក្រុមហ៊ុនបានបញ្ជាក់ថា កិច្ចប្រត្តិបត្តិការឡើងវិញនេះ គឺស្របទៅនឹងសំណូមពររបស់ភ្ញៀវទេសចរផ្ទៃក្នង ដែលកំពុងមាននិន្នាការកើនឡើងសព្វថ្ងៃក្នុងបរិបទដែលកម្ពុជាយើងមានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផ្ទៃក្នុងបានល្អ។
បើយោងតាមទំព័រហ្វេសប៊ុករបស់កម្ពុជាអង្គរអ៊ែរ ការហោះហើរឡើងវិញនេះ គឺពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដោយមានតម្លៃតែ ២២ដុល្លារប៉ុណ្ណោះ តែយ៉ាងណាក៏ដោយក្រុមហ៊ុនក៏កំពុងពិចារណាអំពីការបើកប្រត្តិបត្តិការហោះហើរឡើងវិញ រវាងភ្នំពេញ និងក្រុងព្រះសីហនុផងដែរ ក្នុងពេលដែលសព្វថ្ងៃនេះ ចរាចរណ៍តាមផ្លូវគោកកាន់តែតូចចង្អៀតដោយសារចំនួនរថយន្ត ឭកាន់តែច្រើន ហើយដែលនេះក៏ ជាសំណូមពររបស់ទេសចរផ្ទៃក្នុង ប្រត្តិបត្តិករទេសចរណ៍ និងអ្នកវិនិយោគផងដែរ៕
0 Reviews:
Post a Comment