អង្គការការពារអភិរក្ស ធនធានធម្មជាតិ ជីវៈចម្រុះនិងអភិវឌ្ឍន៍ ហៅកាត់ (N.R.C.D) បានសហការណ៍និងអជ្ញាធរជ្រោយតាកែវ បានឃាត់និងបង្រ្កាបបទល្មើសធនធានធានធម្មជាតិ (ពស់ថ្លាន់) ដែលបម្រុងដឹកយកទៅលក់នៅប្រទេសវៀតណាម... សូមអានបន្ត កណ្តាល ÷ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារអង្គការ ហៅកាត់ (N.R.C.D) ដែលដឹកនាំដោយលោក ឈាង សុបុន ជាប្រធានអង្គការ និងជាប្រធានស្នាក់ការខេត្តកណ្តាល បានដឹកនាំកម្លាំង និងបានសហការជាមួយនាយបុស្តិ៍រដ្ឋបាល សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូនខេត្តកណ្តាល បានស្ទាក់និងហាមឃាត់ នូវសកម្មភាពដឹកជញ្ជូន ធនធានធម្មជាតិ ប្រភេទសត្វពស់ថ្លាន់ ចំនួន០៤ក្បាល ស្មើរនិង ៣០គីឡូក្រាម ដែលជនឈ្លៀតឱកាស កំពុងលួចដឹកជញ្ជូនយកទៅលក់នៅឯប្រទេសវៀតណាមតាមច្រករបៀង ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ កិច្ចប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅភូមិជ្រោយតាកែវសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូនខេត្តកណ្តាល ថាមានសកម្មភាពដឹកជញ្ជូនសម្បត្តិធនធានធម្មជាតិ ប្រភេទសត្វពស់ថ្លាន់ ដោយប្រើរម៉ក់ម៉ូតូ ពណ៌ខៀវ ចំនួន០១គ្រឿង ឆ្ពោះទៅកាន់ច្រករបៀងក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។ បន្ទាប់ពីបានទទួលសេចក្តីរាយភ្លាម ក្រុមការងារអង្គការ (N.R.C.D) ដឹកនាំដោយលោក ឈាង សុបុន បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយតាកែវ បានស្ទាក់ឃាត់ខ្លួនជនល្មើស ភ្លាមៗ ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ និងដលវត្ថុតាងយកមករក្សាទុក និងប្រគល់អោយអង្កការសង្គ្រោះសត្វព្រៃនៅភ្នំតាម៉ៅ ដើម្បីយកទៅអភិរក្សធ្វើជាសម្បត្តិរបស់រដ្ឋ។ នេះមិនមែនជាលើកទី០១នោះទេ ដែលអង្កការ ការពារអភិរក្ស ធនធានធម្មជាតិ ជីវៈចម្រុះនិងអភិវឌ្ឍន៍ ហៅកាត់ (N.R.C.D) តែងតែយកចិត្តទុកដាក់ ថែរក្សាការពារ សម្បត្តិធនធានធម្មជាតិរបស់រដ្ឋយ៉ាងយកចិត្តទុកដាក់ ដែលជនឈ្លៀតឱកាសតែងតែនាំគ្នាបំផ្លាញ និងដឹកជញ្ជូនយកទៅលក់យ៉ាងអនាធិបតេយ្យ ដើម្បីតែមហិច្ឆតា ការលោភលន់ ចង់មានចង់បានហួសព្រំដែន មិនគិតពីផលប្រយោជន៍រួមឡើយ៕ This entry was posted in
0 Reviews:
Post a Comment