Friday, December 22, 2023

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួន



នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក ព្រមជាមួយវត្តមានសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ ជាច្រើនរូបទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកត់សម្គាល់ និងកោតសរសើរចំពោះលទ្ធផលការងារដែល គ្រប់ផ្នែកនៃអង្គភាពចំណុះ ស.ស.យ.ក. សម្រេចបានគួរជាទីមោទនៈក្នុងរយៈកាលកន្លងទៅនេះ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យគណៈអចិន្រ្តៃយ៍បន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញឱ្យគ្រប់អង្គភាពអនុវត្តសកម្មភាពរបស់ស.ស.យ.ក. ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈអិចន្រ្តៃយ៍ត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣ -២០២៨» ដែលត្រូវបានដាក់ចេញដោយមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់ ស.ស.យ.ក. ព្រមទាំងពិភាក្សាលើកិច្ចការនានារបស់ ស.ស.យ.ក. ស្របតាមអាណត្តិដែលមហាសន្និបាតបានប្រគល់ជូន។












0 Reviews:

Post a Comment