Friday, December 22, 2023

ល្បែងស៊ីសង"បៀរ អាប៉ោង ដូចជាល្បែងធួរ"ខុសច្បាប់ លេងតាមអនឡាញ មួយកន្លែងនៅក្នុង សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបង បើកលេងទាំងយប់ ទាំងថ្ងៃ មិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បង្ក្រាបទាល់តែសោះ.!



ខេត្តបាត់ដំបង៖ ទីតាំងល្បែងសុីសង"បៀរ អាប៉ោង និងល្បែងធួរ"ខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានពង្វក់ស្មារតីក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងពពាក់ ពពូន រីឯ.អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! ។
 ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ចំការសំរោង១ ដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវឲ្យម្ចាស់ទីតាំង ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។ 
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំការសំរោង បានរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសង"បៀរ អាប៉ោង ដូចជាល្បែងធួរ"ខុសច្បាប់ លេងតាមអនឡាញ ស្ថិតក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង(១) ក្រុងបាត់ដំបង ខេត្តបាត់ដំបងកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្តង ខួបប្រាំង ខួបវស្សា មិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង"បៀរ អាប៉ោង ដូចជាល្បែងធួរ"ខុសច្បាប់ លេងតាមអនឡាញ មួយកន្លែងនេះ គេលេងភ្នាល់ដាក់ប្រាក់ចាញ់ឈ្នះ រាប់.លានរៀល ដល់រាប់.ពាន់ដុល្លារ ឯណោះ ហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសង្កាត់ខាងលើ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា ចោរលួច.ចោរឆក់.ចោរប្លន់.និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋក៏ដូចមហាជន ទូទៅសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាពិសេស ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសង"បៀរ អាប៉ោង ដូចជាល្បែងធួរ"ខុសច្បាប់ លេងតាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តមូលដ្ឋានខាងលើនេះផង ស្របតាមគោលនយោបាយភូមិ ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!៕

0 Reviews:

Post a Comment