ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ តាមប្រព័ន្ធអនឡាញ ទាំងនេះធ្លាប់ធ្វើកិច្ចសន្យាម្តងរួចមកហើយក្រោយពីប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមាន
អាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា
ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយនៅក្នុងស្រុកភ្នំស្រួច។
បើតាមសម្ដីម្ចាស់ផ្ទះបានឲ្យអង្គភាពសារព័ត៌មាន(រស្មីកោះធំធីវី)យើងដឹងថា មេការបាននិយាយ និងម្ចាស់ផ្ទះ កុំឲ្យភ័យ គេមិនឱ្យពាក់ព័ន្ធនឹងម្ចាស់ផ្ទះឡើយព្រោះគេរត់ការ ឱ្យមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់អស់ហើយ មុននឹងដាក់ល្បែងស៊ីសង តាមប្រព័ន្ធ អនឡាញទាំងនេះ មិនឱ្យ មានរឿង ពាក់ព័ន្ធដល់ម្ចាស់ផ្ទះឡើយ ។
ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃ បែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុង ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។
ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។
ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖
លោក វរសេនីយ៍ឯក សាយប៊ុនថន អធិការនគបាលស្រុកភ្នំស្រួចគួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប???
0 Reviews:
Post a Comment