Monday, July 18, 2022

ល្បែងភ្នាល់ទឹកភ្លៀងកណ្តាលរាជធានី ចាប់ផ្តើមដំណើការបានយ៉ាងរលូនអាជ្ញាធរក្រុងមិនទាន់ហ៊ានបង្រ្កាបនៅឡើយ...


ភ្នំពេញ : ប្រភពច្បាស់បានឲ្យដឹងថាទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងស្ថិតនៅ សង្កាត់ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ដែលលេងចំកណ្តាលរាជធានីភ្នំពេញ ចាប់ដំណើការហើយ ជារៀងរាល់ថ្ងៃ ដែលអ្នកលេងភ្នាល់អាចទិញក៏បាន ឬលក់ក៏បាន។
 ប្រភពបានបន្តទៀតថាក្នុងមួយថ្ងៃនៅទីតាំងភ្នាល់ល្បែងទឹកភ្លៀងនេះ មានអ្នកទិញ-លក់ ដែលមានទឹកប្រាក់រាប់ ពាន់ រាប់មុឺន រាប់លានដុល្លារ និងប្រើប្រាស់ម៉ាស៊ីនភ្នាល់ឆ្លងដែនដល់ក្រៅប្រទេសទៀត។ ជាងនេះទៅទៀត អ្នកលេងទឹកភ្លៀងនេះមានដូចជា៖ អាជីវករ សមត្ថកិច្ច ឧកញ៉ា អាជ្ញាធរ មួយចំនួនផងដែរ។ 
 គួរំលឹកផងដែរថា ទីតាំងល្បែងទាំងនេះ ជាប្រភពដើមចមផ្តើមចេញអោយមានបទល្មើស កើតមាននៅក្នុងសង្គម ។

 ប្រភពដដែលបានសំណូមពរដល់ លោក ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិ​បាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ និងអាជា្ញធរមូលដ្ឋានជួយចាត់វិធានការ បង្ក្រាបទីតាំងបនល្បែងទឹកភ្លៀងនេះតាមនីតិវិធីច្បាប់ផង ដើម្បី​​រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនសង្គមជាតិ៕







0 Reviews:

Post a Comment