(ភ្នំពេញ) នៅពេលថ្មីៗនេះមានទីតាំងបើកល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងដ៍ធំភ្នាល់លេងខុសច្បាប់ដែលស្ថិតនៅក្នុងសង្កាត់ ទឹកល្អក់ទី(៣)ខណ្ឌទួលគោក កំពុងដំណើរការបានយ៉ាងរលូនដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទឹកល្អក់៣ រងចាំមើលលោក វរសេនីយ៍ឯកសុខហេង
អធិការនគរបាលខណ្ឌទួលគោក មានចំណាត់កាយ៉ាងណាចំពោះទីតាំងល្បែងសុីសង់ខាងលើ ? ឬមួយបើរបង្ក្រាបល្បែងសុីសងខាងលើខាតផលប្រយោជន៍ផ្ទាល់ខ្លួន
ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងសង្កាត់ និងខណ្ឌ បានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងទាំងនេះហើយទើបបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។
បងប្អូនពលរដ្ឋដែលរស់នៅក្នុង សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោកបានធ្វើការសំណូមពរដល់លោកជាពិសី អភិបាលនៃគណអភិបាលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក
និងលោកវរសេនិយ៍ ឯកសុខហេង អធិការនគរបាលខណ្ឌទួលគោកគួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងប្រជល់មាន់និងអាប៉ោងបើកលេងភ្នាល់ខុសច្បាប់នៅក្នុង សង្កាត់ខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាព។
0 Reviews:
Post a Comment