ពលរដ្ឋបានលើកឡើងទៀតថា កាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២០រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមបានចេញលិខិតលេខ៧០៤ធ.ទ.ឧ.ស្នើរដល់ឯកឧត្តមលោកជំទាវ អភិបាលនៃគណៈអភិបាលគ្រប់រាជធានីខេត្ត សុំជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរប្រឡាយ អាងទឹក បឹងបួ ដោយយោង៖អនុក្រឹត្យលេខ៩៨អនក្រ.បក.ចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៥ស្ដីពីការគ្រប់គ្រងអាងទន្លេ។
ពាក់ពន្ធ័ករណីខាងលើ
ប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍បានសូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងខេត្តដូចជាលោកមេឃុំ លោកអភិបាលស្រុកលោក ប្រធានការិយាល័យធនធានទឹកស្រុកកោះធំ និងលោកគង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាមានវិធានការលើលោកម៉ៅហេងជាមេភូមិ(លេខ៣ក្បាលជ្រោយ)ផងទៀន។
0 Reviews:
Post a Comment