(កណ្តាល)៖ យោងតាមប្រភពផ្តល់ព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថាមានទីតាំងបនល្បែងសុីសងតាមអនឡាញ ប្រភេទមាន់ជល់និងឆ្នោឡូតូ តាមទូរទស្ស កំពុងតែបើកលេងឡើងក៏ក្រើកយ៉ាងអនាធិបតេយ្យជាទីបំផុតស្ថិតនៅភូមិបែកចាន ស្រុកអង្អស្នួលខេត្តកណ្តាលដោយសមត្ថកិច្ចមូលដ្ឋានមិនមានវិធានការបង្ក្រាប ជាពិសេសលោកវរសេនីយិ៍ឯកមានសំណាងអធិការនគរបាលស្រុកអង្គស្នួល សំងំស្ងៀមមិនមានវិធានការបង្ក្រាបសោះឡើយ
ប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងឃំុនិងស្រុកបានឃុបឃិតគ្នាបើកដៃឲ្យមានបទ ល្មើសល្បែងសុី សងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមក បង្រ្កាបទាល់តែសោះ ពាក់ព័ន្ធនិងករណីខាងលើនេះអង្គភាពយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកអធិការនគរបាលស្រុកអង្នស្នួលបានទេ ដោយសារមិនមានលេខទូរស័ព្ទ។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិបែកចានក្នុងស្រុកអង្អស្នួលខេត្តកណ្តាលបាននាំគ្នាធ្វើការសំណូមពរមកដល់
លោកឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្តាល
និងលោកឡាក់ម៉េងធីគួរមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំស្រុកមានសុវត្ថភាពផងទៀន។
0 Reviews:
Post a Comment