Tuesday, June 28, 2022

ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងសង្កាត់ចោមចៅមួយបើកលេងបានយ៉ាងរលូនគ្មានខ្លាចមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ


(ភ្នំពេញ)៖ ទីតាំស្បែងសុីសងខុសច្បាប់កំពង់បើកលេងយ៉ាង កក្រើកក្នុងសង្កាត់ចោមចៅ (១)ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ច ចុះមកបង្ក្រាបឡើយ
 ប្រភពពីប្រជាពលរដ្ឋបានលើឡើងថាល្បែងសុីសងហ្គេមបាញ់និងល្បែងផ្សេងៗទៀត រៀបបានកាស៊ីណូលេងយ៉ាងអាណាធិបតេយ្យនៅក្នុងសង្កាត់ចោមចៅ(១) ខណ្ឌពោធិ៍សែនជ័យ មិនដែលឃើញ មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ជាពិសេស លោកវរសេនីយ៍ឯកម៉នវុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យហាក់នៅស្ងាត់ស្ងៀម។ 

 ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងទាំងនេះហើយ ជាដើមចម អោយកើតមាន អំពើចោរកម្មគ្រប់ប្រភេទ ដូចជាចោលឆក់ចោរប្លន់ជាដើម ដែលតែងតែកើតឡើងនៅក្នុងខណ្ឌពោធិ៍សែនជ័យ ជាញឹកញាប់ 

 បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់និងខណ្ឌខាងលើបាននាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្ដម ឃួងស្រេង អភិបាលនៃគណៈអភិ​បាល រាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក សថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ គួរមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាពផងទៀន។




0 Reviews:

Post a Comment