Friday, July 1, 2022

មេឈ្មួញឈើដ៏ល្បី ប្រចាំទិសឦសាន',,,,បានបើកយុទ្ធនាការ ដឹកជញ្ជូនឈើខុសច្បាប់ ទៅប្រទេសវៀតណាមទៀតហើយ

ខេត្តរតនគិរី៖មេឈ្មួញឈើដ៏ល្បី ប្រចាំទិសឦសាន ឈ្មោះ,,,,, បានបើកយុទ្ធនាការ ដឹកជញ្ជូនឈើនខុសច្បាប់ ឆ្លងដែនទៅប្រទេសវៀតណាមទៀតហើយ ក្នុងកម្រិតខ្នាតយក្ស ជាមួយគ្នានឹងការសម្ងំស្ងៀម ពីគ្រប់ស្ថាប័នដែលមានសមត្ថកិច្ច។ មហាជនសង្កេតឃើញថា បទល្មើសដឹកជញ្ជូនឈើ ប៉ែកឦសានប្រទេស គឺមានឈ្មញឈើធំៗជាច្រើននាក់ ភាគច្រើនមានមុខងារ ជាឧកញ៉ា ក៏ប៉ុន្តែតែត្រូវស្ងប់ស្ងាត់ មួយរយៈពេលកន្លងមក បន្ទាប់ពីមានការ រឹតបន្តឹង របស់ប្រមុខរាជរដ្ឋាភិបាល ក៏ប៉ុន្តែនៅពេលថ្មីៗគេសង្កេតឃើញថា លោក,,,, ដែលគេដឹង និងស្គាល់ថា ជាឈ្មួញឈើធំម្នាក់ ក្នុងចំណោមឈ្មួញឈើធំៗទាំងនោះ នៅតែបន្តដឹកជញ្ជូនឈើ ទ្រង់ទ្រាយធំទៀត ហើយ ស្ទើររៀងរាល់ថ្ងៃទៀតផង ក្នុងការដឹកជញ្ជូនឈើចេញ គេសង្កេតឃើងស្ថាប័នដែលមានសមត្ថកិច្ច នៅសម្ងំស្ងៀម តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ខេត្តនោះ។ 
 លោក ,,,, បានរៀបចំ មេការ និងបណ្ដាញរបស់ខ្លួន ជាច្រើននាក់ សុទ្ធតែជាមនុស្ស ដែលមានឥទ្ធិពល ឱ្យមើលការខុសត្រូវ នៅតាមតំបន់ដែនព្រៃឈើនីមួយៗ ដែលគេបានអារកាត់បំផ្លាញ យកឈើដឹកចេញឆ្លងដែនទៅប្រទេសវៀតណាម គឺដឹកចេញតាមច្រកអូរយ៉ាដាវ។ ក្នុងតំបន់ដែនព្រៃ ដែលពួកគេអារកាត់ឈើទាំងនោះ មានដែនព្រៃនៅចំណុច អូរល្ពាក់ ស្ថិតនៅក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី និងដែនព្រៃជាប់ព្រំប្រទល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ចំណុច គីឡូម៉ែត្រ លេខ២៤៣ ស្រុកកែវសីម៉ា និងគីឡូម៉ែត្រលេខ៥៣តាអង ស្រុកកោះញ៉ែក នឹង បាក់កែ ហាន់បក់ យកមកស្ទុបស្រុកវើនសៃ ហើយស្ទូចដាក់រថយន្តធំៗ បន្ត ដឹកចេញឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ។ 

 កន្លងទៅថ្មី នេះ ឈ្មួញឈើ លោក ,,,, បានដឹកឈើចេញពីដែនព្រៃនោះ ឆ្ពោះទៅផ្លូវច្រកព្រំប្រទល់អន្តរជាតិ អូរយ៉ាដាវ យ៉ាងរលូន និងមានសុវត្ថិភាពគ្រប់ជើង។ ដោយឡែកបើយោងតាមប្រភពព័ត៌មាន ពីអ្នកស្និទ្ធនឹងឈ្មួញ ឈើលោក ,,,, បានបង្ហើបឱ្យដឹងថា អ្នកកាសែតស្រែកអី- ស្រែកទៅ ...... គេមិនទៅខ្វល់ទេ ព្រោះគេត្រូវរ៉ូវ អស់ហើយ គឺរហូតដល់មេប៉េអឹមថ្នាក់ផ្ទៃប្រទេស និងក្រសួង ឯណោះ។ ចំពោះប្រភពនេះ ធ្វើឱ្យមហាជនគិតថា យកឈ្មោះអ្នកធំ មកគំរាម រកលាភទៀតហើយ ។ 

 បងប្អូនប្រជាពលរដ្ឋ ស្លូតត្រង់ ដែលមិនបានប៉ះពាល់នឹងបទល្មើសព្រៃឈើ សូមសំណូមពរដល់ លោក នាយឧត្តមសេនីយ៍ឯក សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមលោក មេត្តាបញ្ជូនកម្លាំងកូនចៅក្រោមឱវាទ ចាត់វិធានការក្ដៅ ទៅលើបុគ្គលបំផ្លិតបំផ្លាញព្រៃឈើ ខាងលើ និងធ្វើការបង្ក្រាបផងទាន៕





0 Reviews:

Post a Comment