(ភ្នំពេញ)៖ កាស៊ីណូខុសច្បាប់មួយកន្លែងកំពង់បើកលេងយ៉ាង កក្រើកក្នុងបុរីពិភពថ្មីដែលស្ថិតក្នុងសង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ច ចុះមកបង្ក្រាបឡើយ
ប្រភពពីប្រជាពលរដ្ឋបានលើឡើងថាល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងស៊ីផ្សេងៗគ្រប់ទៀត ព្រៀបបានកាស៊ីណូ លេងយ៉ាងអាណាធិបតេយ្យនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មិនដែលឃើញ មន្ត្រីអាជ្ញាធរ
មានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ជាពិសេសលោកវរសេនីយ៍កឯក ម៉នវុធី អធិកាខណ្ឌពោធិ៍សែនជ័យហាក់នៅស្ងាត់ស្ងៀម។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាឆ្នាំងបាយរបស់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌហើយទើបគ្មានកាបង្ក្រាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទទាំងនេះហើយបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ
បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចោមចៅមួយបាននាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ មានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាពផងទៀន។
0 Reviews:
Post a Comment