Wednesday, June 8, 2022

ល្បែងសុីសងគ្រប់ប្រភេទក្នុងសង្កាត់ចោមចៅមួយបើកលេងបានយ៉ាងរលូនគ្មានខ្លាចមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ

(ភ្នំពេញ)៖ ទីតាំស្បែងសុីសងខុសច្បាប់កំពង់បើកលេងយ៉ាង កក្រើកក្នុងបុរីពិភពថ្មីដែលស្ថិតក្នុងសង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ច ចុះមកបង្ក្រាបឡើយ ប្រភពពីប្រជាពលរដ្ឋបានលើឡើងថាល្បែងសុីសងហ្គេមបាញ់និងល្បែងស៊ីផ្សេងៗទៀត ព្រៀបបានកាស៊ីណូ លេងយ៉ាងអាណាធិបតេយ្យនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មិនដែលឃើញ មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ជាពិសេសលោកវរសេនីយ៍កឯក ម៉នវុធី អធិកាខណ្ឌពោធិ៍សែនជ័យហាក់នៅស្ងាត់ស្ងៀម។
 ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ 

 បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចោមចៅមួយបាននាំគ្នាធ្វើការសំណូមពរមកដល់លោកវរសេនីយ៍កឯក ម៉នវុធី អធិកាខណ្ឌពោធិ៍សែនជ័យនិងលោកហែមណារិទ្ធអភិបាលនៃគណះអភិបាលខណ្ឌពោធិ៍សែនជ័យមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំស្រុកមានសុវត្ថភាពផងទៀន។







0 Reviews:

Post a Comment