Friday, May 13, 2022

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ចុះបង្ក្រាបគ្រឿងញៀន​


(ខេត្តព្រះវិហារ​)នៅ ថ្ងៃ​ពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ២៤ នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ត្បែងមានជ័យ ក្រោមការ​ចង្អុល​បង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍​ទោ​សួស​សុខដារ៉ា​ស្នងការនគរបាលខេត្ត​ និង​បញ្ហា​ដឹកនាំ​ផ្ទាល់​ពីលោក​ឧត្ដមសេនីយ៍​ ត្រី​យ៉េង​សារ៉េន​ស្នងការ​រង​ ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​បាន​ចុះបង្រ្កាបករណីរក្សាទុកដឹកជញ្ជូន ឬ ជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចចំការស្វាយស្ថិតក្នុងភូមិក្រាំងដូង ឃុំ ព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់មានឈ្មោះដូចខាងក្រោម៖ ១/ឈ្មោះ ប៉ោ សំអឿន ហៅ អេង វ៉េងហ័ត ហៅក្រៅ ហ័ត ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ ក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។​ ករណី​ខាងលើ​ វត្ថុតាងចាប់យករួមមាន៖ ១/ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់។










0 Reviews:

Post a Comment