(ភ្នំពេញ) ល្បែងស៊ីសងជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងដែលស្ថិតនៅផ្លូវ 98 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ កំពុងតែលេងយ៉ាងអាណាធិបតេយ្យ មិនដឹងថា (លោកភារុន)ដែលជាម្ចាស់ទីតាំងខាងលើនេះ មានខ្នងធំប៉ុណ្ណាទេ ទើបហ៊ានបើកសង្វៀនជល់មាន់និងអាប៉ោងនៅក្បែរផ្ទះឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានយ៉ាង រលូន មិនខ្លាចអាជ្ញាធរ មានសមត្ថកិច្ចចុះបង្ក្រាបទាល់តែសោះ
យោងតាមសម្តីប្រជាពលរដ្ឋដែលរស់នៅភូមិសង្កាត់ខាងលើបានមកខ្សឹបប្រាប់អ្នកសារព័ត៌មានថា ប៉ុន្មានខែមុនសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌកំរិតស្រាលក្រុង បានធ្វើការចុះបង្ក្រាបម្ដងរួចទៅហើយតែមិនរាងចាលទេ ពេលពួកគេចេញមកវិញបើកសង្វៀនជល់មាន់និងអាប៉ោងលេងសារជាថ្មីបានយ៉ាងរលូនបែបនេះអញ្ចឹង...?
ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ប្រហែលជាសង្វៀនជល់មាន់និងអាប៉ោងរបស់ (លោកភារុន)នេះ មានខ្សែខ្នងបង្អែកធំហើយមើលទៅ បានជាមិនខ្លាចសមត្ថកិច្ចបន្តិចសោះ ឡើយ ហើយសំខាន់នោះគឺ នៅក្បែរផ្ទះឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទៀតផង។
ប្រជាពលរដ្ឋបានស្នើសុំឱ្យអ្នកសារព័ត៌មានយើងខ្ញុំឱ្យចុះផ្សាយពីទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំរបស់(លោកភារុន)នេះផងដើម្បីឱ្យដឹងដល់(ឯកឧត្តមឃួងស្រេង) និង ឯកឧត្តមនាយឧត្តមសេនីយ៍ (សន្តិបណ្ឌិតនេតសាវឿន) អគ្គស្នងការនគរបាលជាតិឲ្យលោកបានជ្រាបពីរទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំនេះផង និង សូមឯកឧត្តមទាំងពីរមេត្តាចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពចុះស្រាវជ្រាវ និង មានវិធានការទប់ស្កាត់ឬបង្ក្រាបល្បែងស៊ីសងខាងលើនេះផង ដើម្បីមានសុវត្ថិភាពដល់ពួកគាត់ ព្រោះពួកគាត់ព្រួយខ្លាចមាន អំពើចោរកម្មផ្សេងៗមានដូចជា ចោរលួច ឆក់ ចោរប្លន់និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។
0 Reviews:
Post a Comment