Sunday, June 19, 2022

ពិតជាមិនធម្មតាមែនមេឈ្មួញជើងខ្លាំងឈ្មោះមករា កំពុងសម្រុកកាប់និងដឹកជញ្ជូនឈើយកមកស្តុប ចំណុច ខាងក្រោយក្រុមហ៊ុនមួយ ក្នុងស្រុកវើនសៃ

(ខេត្តរតនគិរី)៖មានមេឈ្មួញជើងខ្លាំងឈ្មោះមករា កំពង់កៀរគរប្រជាពលរដ្ឋ អោយកាប់និងដឹកជញ្ជូនឈើចេញពីតំបន់ ហាន ប៉ក់ យកមកឱ ខ្លួន មាត់កំពង់ទាមក្រោមហើយ យកមកស្តុបនៅចំណុច ទាមក្រោម ស្ថិតនៅភូមិទាមក្រោម ឃុំទាមក្រោម ស្រុកវើនសៃ ខេត្តរតនគិរី ខាងក្រោយក្រុមហ៊ុនមួយកន្លែង ក្នុងស្រុកវើនសៃ។
 ប្រភពជាក់ស្ដែងនៅពេលថ្មីៗនេះ សកម្មភាពដឹកជញ្ជូនឈើ តាមម៉ូតូនិងគោយន្តកន្ត្រៃ ជាច្រើនគ្រឿង កំពុងសម្រុកដឹកចូលដឹកជញ្ជូនឈើនៅ ចំណុច ទាមក្រោម យ៉ាងគគ្រឹកគគ្រេង មក ស្តុកទុកក្នុងឃ្លាំងរួច បន្តដឹកតាម រថយន្ត សាមយ៉ុងនិងចេញ ទៅតាមបណ្ដោយផ្លូវ ៧៨ ច្រកព្រំដែនអូរយ៉ាដាវ ។ 

 ដោយឡែកពេលកន្លងមក លោក នាយឧត្តមសេនីយ៍ឯក សៅ សុខា លោក បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលដែលបានរាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ ដូចពាក្យចាស់ថា(កន្ទេលធំ បន្លំដេក)ហើយក៏បានដុតកំទេចចោលរថយន្ត បាកុងជាច្រើនគ្រឿងផងដែរ។ 

 ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅចំណុចខាងលើនេះ សូមសំណូមពរមកដល់ គណៈកម្មការឯកភាពខេត្ត លោក ញ៉ែម សំអឿុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នឹង លោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមទាំង លោក ទាំងមូលមិនគួរណាបណ្ដែតបណ្ដោយឲ្យមានរថយន្ដ ដឹកឈើយ៉ាងគគ្រឹកគគ្រេង ដោយមិនមានការបង្ក្រាបយ៉ាងដូច្នេះ ។




0 Reviews:

Post a Comment