Sunday, June 19, 2022

ពិតជាមិនធម្មតាមែនមេឈ្មួញជើងខ្លាំង កំពុងសម្រុកកាប់និងដឹកជញ្ជូនឈើយកមកស្តុប ចំណុច ខាងក្រោយក្រុមហ៊ុនមួយ ក្នុងស្រុកវើនសៃ

ខេត្តរតនគិរី៖មានមេឈ្មួញជើងខ្លាំង... ដែលប្រជាពលរដ្ឋ បានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា មានឈ្មោះ .... បានដឹកជញ្ជូនចេញពីតំបន់ ហាន ប៉ក់ យកមកឱ ឈ្មោះ លោក ...មាត់កំពង់ទាមក្រោម យកមកស្តុបនៅចំណុច ទាមក្រោម ស្ថិតនៅភូមិទាមក្រោម ឃុំទាមក្រោម ស្រុកវើនសៃ ខេត្តរតនគិរី ខាក្រោយក្រុមហ៊ុនមួយកន្លែង ក្នុងស្រុកវើនសៃ។
 ប្រភពជាក់ស្ដែងនៅពេលថ្មីៗនេះ សកម្មភាពដឹកជញ្ជូនឈើ តាមរគោយន្តកន្ត្រៃ ជាច្រើនគ្រឿង កំពុងសម្រុកដឹកជញ្ជូនឈើនៅ ចំណុច ទាមក្រោម យ៉ាងគគ្រឹកគគ្រេង រួចបន្តដឹកចេញ ទៅតាមបណ្ដោយផ្លូវ ៧៨ ច្រកព្រំដែនអូរយ៉ាដាវ ។

 ដោយឡែកពេលកន្លងមក លោក នាយឧត្តមសេនីយ៍ឯក សៅ សុខា លោក បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលដែលបានរាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ ដូចពាក្យចាស់ថា(កន្ទេលធំ បន្លំដេក)ហើយក៏បានដុតកំទេចចោលរថយន្ត បាកុងជាច្រើនគ្រឿងផងដែរ។

 ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅចំណុចខាងលើនេះ សូមសំណូមពរមកដល់ គណៈកម្មការឯកភាពខេត្ត លោក ញ៉ែម សំអឿុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នឹង លោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមទាំង លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក្នុងនាមលោក ជាគណៈបញ្ជាការឯកភាពខេត្ត ស្រុក ទាំងមូលមិនគួរណាបណ្ដែតបណ្ដោយឲ្យមានគោយន្តកន្ត្រៃ ដឹកឈើយ៉ាងគគ្រឹកគគ្រេង ដោយមិនមានការបង្ក្រាបយ៉ាងដូច្នេះ ។

0 Reviews:

Post a Comment