Monday, April 25, 2022

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិក្រុមការងារយុវជនគណបក្សក្រុងសិរីសោភ័ណ




ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកក្រុមការងារយុវជនគណបក្សក្រុងសិរីសោភ័ណ និងសកម្មជន យុវជនភូមិ/សង្កាត់ទាំង ៧ ក្នុងក្រុងសិរីសោភ័ណ នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៥ មេសា ២០២២ ដើម្បីត្រៀមចូលរួមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។ ឯកឧត្តម អ៊ុំ រាត្រី ប្រធានក្រុមការងារ យុវជនគណបក្សខេត្ត បានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់ សកម្មជន យុវជនសង្កាត់ ភូមិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម មនុស្សធម៌ និងការងារគណបក្សជាស្នលដឹកនាំ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី បានជម្រុញដល់ក្រុមការងារយុវជនក្រុង និងក្រុមការងារយុវជន សកម្មជនឃុំសង្កាត់ទាំងអស់ បន្តសកម្មភាពជាសេនាធិការជូនគណបក្សគ្រប់ថ្នាក់ ដើម្បីធ្វើសកម្មភាពចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗ បន្តធ្វើអំពើល្អ សកម្មភាពមនុស្សធម៌ គ្រប់កាលៈទេសៈ ក្នុងយុទ្ធនាការឈានឆ្ពោះទៅកាន់ការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលឆាប់ខាងមុខនេះ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់​យុវជន​ទាំងអស់​ត្រូវ​ ចូល​រួម​ជួយ​សកម្មភាព​ក្នុង​មូលដ្ឋាន និងត្រូវជួយផ្សព្វផ្សាយនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដើម្បី​បន្ត​ថែ​រក្សា​ឲ្យ​បាន​នូវសុខសន្តិភាពដែលមានមកដល់បច្ចុប្បន្ន៕










0 Reviews:

Post a Comment