Monday, April 25, 2022

នាយរងការិយាល័យ កម្រិតស្រាល នៃព្រហ្មទណ្ឌ ស្នងការនគរបាល ខេត្តតាកៃវពាក់ព័ន្ធករណីបង្ខាំងមនុស្ស





(ខេត្តតាកែវ)ករណីលោកទុនឧត្តមហៅហេងនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវ ដកកាំភ្លើងភ្ជង់សន្តិសុខកាសុីណូភ្នំដិនម្នាក់រឿងដណ្តើមស្រីស្នេហ៍នោះពេលនេះគេរកឃើញថា លោកនាយរងរូបនោះ មាន ពាក់ព័ន្ធ និងករណីបង្ខាំងមនុស្សមួយករណីថែមទៀត បើតាមប្រភព ពីសមត្ថកិច្ច ស្រុកគិរីវង់ បានឲ្យដឹងថា មុននឹងកើតមានករណី ដកកាំភ្លើងភ្ជង់ សន្តិសុខកាស៊ីណូភ្នំដិន លោកទុន ឧត្តម បានប្រាប់ឲ្យនារី ម្នាក់ដែល ជាអ្នកលក់កាហ្វេ និងជាគូដណ្ដឹង របស់បុរសសន្តិសុខ កាសុីណូភ្នំដិនកុម្មុងម្ហូបនិងយកម្ហូបនោះទៅ ឱ្យខ្លួន នៅក្នុងបន្ទប់ ផ្ទះសំណាក់មួយ។ ក្រោយពីនារីរូបនោះ យកម្ហូបទៅដល់លោកទុន ឧត្តម បានបិទទ្វារ និងដកហូតទូរស័ព្ទស្រីរូបនោះ ព្រមទាំងភ្ជុងសម្លុត និងបង្ខាំង នៅក្នុងបន្ទប់នោះថែមទៀត។ ដោយសារតែករណីនេះហើយ ទើបឈានដល់មាន ជម្លោះ រវាងសន្តិសុខតាស៊ីណូ ភ្នំដិនជាមួយលោកទុនឧត្តម នាយរង ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ នគរបាលខេត្តតាកែវ រហូតឈានដល់ ដកកាំភ្លើង ភ្ជុងបុរសសន្តិសុខ ព្រមទាំងគម្រាមសម្លាប់ថែមទៀត។ សូមបញ្ជាក់ថា រឿងរ៉ាវទាំងនេះ បានកើតឡើងកាលពីថ្ងែទី២៣ ខែមេសាឆ្នាំ២០២២ កន្លងទៅ ក្រោយពីសន្តិសុខ ម្នាក់ឈ្មោះធាគីរីអាយុ៤២ឆ្នាំ បានដាក់ពាក្យបណ្ដឹង មកសមត្ថកិច្ច ករណីលោកទុនឧត្តម ហៅហេងអាយុ៥០ឆ្នាំ មានតួនាទីជានាយរងការិយ៉ាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល ខេត្តតាកែវ បានប្រើអំណាច ដោយដកកាំខ្លីភ្លើងភ្ជង់ ខ្លួន និងគំរាមសម្លាប់។ ក្រោយពីការសាកសួររបស់សមត្ថកិច្ច ទើបបាន ធ្លាយដល់រឿងលោកទុន ឧត្តម ជាប់ពាក់ព័ន្ធ ដល់ករណី បង្ខាំងមនុស្ស ខុសច្បាប់ថែមទៀត។ លោកទុនឧត្តមហៅហេងនេះត្រូវគេដឺងថា គឺជាបុគ្គល ដែលមានរឿងល្បីល្បាញ ខាងបាញ់បោះដោយសេរី អស់បីជំនាន់ឆ្ងងការ ខេត្តតាកែវហើយ ដោយគេមិនដែលឃើញ បុគ្គលរូបនេះមានទោសពៃអ្វីឡើយ។ហើយពេលនេះ សាធារណៈជន កំពុងរង់ចាំ ការិយាល័យរូបនេះមានវាសនាបែបណាចំពោះផ្លូវច្បាស់។ប្រភពពីANN









0 Reviews:

Post a Comment