(ភ្នំពេញ)៖ យោងតាមប្រភពផ្តល់ព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថាមានទីតាំងបនល្បែងសុីសងតាមអនឡាញ ប្រភេទមាន់ជល់និងឆ្នោឡូតូ តាមទូរទស្ស កំពុងតែបើកលេងឡើងក៏ក្រើកយ៉ាងអនាធិបតេយ្យជាទីបំផុតស្ថិតនៅភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ កួយ ដោយសមត្ថកិច្ចមូលដ្ឋានមិនមានវិធានការបង្ក្រាបសោះឡើយ? បើទោះជាបីមានសេចក្តីរាយការណ៌ពីប្រជាពលរដ្ឋរាប់មិនភ្លេចយ៉ាងណាក៌ដោយ ក៌បនល្បែងជល់មាន់តាមអនឡាញនិងឆ្នោតឡូតូខាងលើនេះនៅតែបន្តដំណើរការបានយ៉ាងរលូន។
ប្រភពច្បាស់ការណ៌ដដែលបានលើឡើងថា បនល្បែងសុីសងប្រភេទមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ពអនឡាញ នៅក្នុងផ្ទះឈ្មោះ កួយនេះមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ចណាចុះមកបង្ក្រាបសោះឡើយ ទុកអោយបនល្បែងប្រភេទមាន់ជល់និងឆ្នោតឡូតូតាមអនឡាញ នេះ ដំណើរការបានយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។
ប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានឃុបឃិតគ្នាបើកដៃឲ្យមានបទ ល្មើសល្បែងសុី សងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមក បង្រ្កាបទាល់តែសោះ ពាក់ព័ន្ធនិងករណីខាងលើនេះអង្គភាពយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកអធិការដ្ឋាននគរបាលខណ្ឌកំបូលបានទេ ដោយសារមិនមានលេខទូរស័ព្ទ។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល សុំសំណូមពរដល់លោកអធិការខណ្ឌគួរមានវិធានការចាត់កំលាំងក្រោ ឱវាទចុះមកបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំស្រុកមានសុវត្ថភាពផងទៀន។
0 Reviews:
Post a Comment