ប្រជាពលរដ្ឋលើកឡើងថាទីតាំងល្បែងសុីសងទាំងនេះមានម៉េកាជាអ្នកមើលការខុសត្រូវលើទីតាំងល្បែងភ្នាល់ជល់មាន់ តាមទូរទស្សន៍អនឡាញ ដែលមានយីហោ (H77)ថែមទៀតផង ដែលគេកំពុងពេញនិយមនៅពេល បច្ចុប្បន្ន ហើយក៍កំពុងរីកដុះដូចផ្សិត ក្នុង ភូមិ ថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ទីតាំងស្បែងសុីសងទាំងនេះកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងសូម្បីតែអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបឡើយ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងឃុំនិងស្រុកឬខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងទាំងនេះហើយ បានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ
បើតាមសំដីមេការបានបញ្ជាក់ថាទីតាំងល្បែងសុីសងរបស់ពួកគេមាន(៧)កន្លែងនៅក្នុងខេត្តតាកែវ ក្នុងក្រុងដូនកែវមានចំនួន៥ទីតាំង
ហើយនៅក្នុងភូមិបារាយណ៍ ឃុំព្រៃស្លឹកមាន១ទីតាំង នឹងនៅឃុំខ្វាវ ស្រុកទ្រាំងមាន១ទីតាំង។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជុំវិញសុវត្ថិភាពក្នុងភូមិឃុំរបស់ពួកគាត់បានស្នើសុំដល់ ឯកឧត្តមអ៊ូចភា អភិបាលនៃគណៈអភិបាលខេត្តតាកែវនិង
លោក ស្នងការនគរបាលខេត្តតាកែវគួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងល្បែងសុីសងភ្នាល់លេងខុសច្បាប់ដ៍ធំនៅភូមិ ឃុំ សង្កាត់ខាងលើនេះផងទៀនដើម្បីភូមិឃុំមានសុវត្ថភាព៕
0 Reviews:
Post a Comment