Saturday, April 23, 2022

ល្បែងស៊ីសងភ្នាល់បាល់ដ៍ធំបើកលេងបានយ៉ាងរលូន ក្នុងសង្កាត់ច្បារអំពៅ(2)




(ភ្នំពេញ) ÷មានទីតាំងបើកល្បែងសុីសងភ្នាល់បាល់តាមអុីនធឺណេតលេងខុសច្បាប់ដ៍ធំមួយកន្លែងស្ថិតក្នុងសង្កាត់ច្បារអំពៅ(2)ខណ្ឌច្បារអំពៅរាជធានីភ្នំពេញចាប់ផ្តើ្តមដំណើការឡើងយ៉ាងរលូនមិនរំខានដល់ អាជ្ញាធរមានសមត្ថកិច្ចឡើយ ។
 ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយ បានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។
 ប្រជាពលរដ្ឌដែលរស់នៅក្នុងសង្កាត់ច្បារអំពៅ(២)រងចាំមើលតើលោកចេនមុនីរ៉ាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅនិងលោកម៉ៅសឿតអធិការនគបាលខណ្ឌច្បារអំពៅតើអាចបង្ក្រាបល្បែងសុីសងមួយកន្លែងនេះបានដែរឬទេ...?។
 ប្រភពបានបន្តទៀតថាតាំងពីភូមិពួកគាត់កើតមានល្បែងសុីសង់កាលណាមកពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លាចកើតមានអំពើរហិង្សា ក្នុងគ្រួសារ ណាមួយទៀតភ័យខ្លាចកើតមានចោរឆក់និងចោរប្លន់ក៍ដោយសារតែកើតមានល្បែងសុីសងទាំងអស់នេះផងដែរ ។

 បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ច្បារអំពៅ(2)ខណ្ឌច្បារអំពៅនាំគ្នាធ្វើការសូមសំណូមពរមកដល់ ឯកឧត្តម ឃួងស្រេងអធិបាលក្រុង និងឧត្តមសេនីយ៍សថេតស្នងការនគបាលក្រុងគួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងល្បែងសុីសភ្នាល់បាល់លេងខុសច្បាប់ដ៍ធំនៅភូមិសង្កាត់ខាងលើនេះផងទៀនដើម្បីភូមិឃុំមានសុវត្ថភាព៕







0 Reviews:

Post a Comment