(កំពង់ចាម)នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត លោកនាយករដ្ឋបាល មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹក ស្ទឹងឆ្វេង ដែលស្ថិតនៅចំណុចប្រសព្វនៃស្រុកចំនួនបី រួមមាន÷ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យដឹងថា សំណង់បង្ហៀរ (ទ្វារ២) លើស្ទឹងឆ្វេង សំណង់បង្អៀរ(ទ្វារ២) ទី១ ប្រវែង ១០០ ម៉ែត្រ និង សំណង់បង្អៀរ (ទ្វារ២) ទី២ មាន ប្រវែង២០០ ម៉ែត្រ ទទឹង មានប្រវែង ៥,៦០ ម៉ែត្រ ។ ដោយ សំណង់បង្អៀរ (ទ្វារ២) ទី១ សាងសង់បាន ៩០% ហើយ ចាប់ផ្ដើមសាងសង់ ក្នុងខែមិនា ឆ្នាំ២០២២ ។ ដោយឡែក សំណង់បង្អៀរ (ទ្វារ២) ទី២ កំពុងចាប់ផ្ដើមដំណើរការសាងសង់។
គួរបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២១ កន្លងទៅ តំបន់ខាងលើមានការចម្រូងចម្រាស់ ខ្វែងគំនិតគ្នាពីសំណាក់ប្រជាពលរដ្ឋនៅសងខាងស្ទឹង ដោយកាលនោះមានមតិខ្លះមិនឱ្យទប់ទំនប់រក្សាទឹក និងមតិខ្លះទៀតចង់ទប់ទំនប់រក្សាទឹក ។ រហូតដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះមកពិនិត្យសិក្សាដោយផ្ទាល់ ទើបរៀបចំផែនការដើម្បីសាងសង់ទំនប់បង្ហៀរ នេះឡើង ក្នុងគោលបំណងដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋ និងជួយដោះស្រាយប្រជាពលរដ្ឋចំនួន ៣ ស្រុក ឱ្យមានប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវប្រាំងជាដើម ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា ការសាងសង់ទំនប់បង្ហៀរនេះ គឺមានផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះដូចជា នៅពេលដែលទឹកស្រកផុតទៅ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតំបន់នេះ អាចអាចធ្វើដំណើរឆ្លងស្ទឹង ឬដឹកកសិផលឆ្លងកាត់ ដោយមិនចាំបាច់ប្រើទូកចម្លង ឬធ្វើស្ពានឆ្លងដូចមុនទេ។ ម្យ៉ាងទៀតទំនប់បង្ហៀរនេះ មានទ្វារបិទបើក សម្រាប់ទប់ទឹក និងបង្ហូរទឹកចេញ ដែលប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្នុងស្រុកជើងព្រៃ , ស្រុកកងមាស និងស្រុកបាធាយ អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាពិសេស សម្រាប់ស្រោចដំណាំ នឹងធ្វើស្រូវប្រាំងជាដើម។ បងប្អូនប្រជាកសិករទទួលផលពីសំណង់ធារាស្ត្រនេះ រួមមាន៖ ស្រុកបាធាយ មានឃុំច្បារអំពៅ មានផ្ទៃដី ស្រូវវស្សា ៧០ហ.ត និងស្រូវប្រាំង ៥០៧ ហ.ត ស្មើ ៨១៤គ្រួសារ ស្រុកជើងព្រៃ មាន ៣ឃុំ គឺផ្តៅជុំ ឃុំសូទិព្វ និងឃុំព្រៃចារ មានផ្ទៃស្រូវប្រាំង ១.៦០៨ ហ.ត ស្មើ ៨៨៥គ្រួសារ និងស្រុកកងមាស ឃុំព្រែកកុយ ស្រូវប្រាំង ១១០ហ.ត ស្មើ ៤៦០គ្រួសារ៕
Friday, April 22, 2022
Subscribe to:
Post Comments (Atom)
0 Reviews:
Post a Comment