Friday, April 22, 2022

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានអមដំណើរថ្នាក់ដឹកនាំចូលរួមគោរពវិញ្ញាណក្ខន្ធនៃសព...


(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃសុក្រ​ ទី២២ ខែ​មេសាឆ្នាំ​២០២២ លោ កឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យលោកអធិ កា រនគរបាល និងមន្ត្រីក្រោមឱវាទ អមដំណើរ​ឯកឧត្តម ឧត្តមសេនីយ៍ ឯក អុិន បូរ៉ា អគ្គស្នងការ​រង​នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ត ម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងេង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ​ ចូលរួម​គោរព​វិញ្ញាណក្ខន្ឋ និងបំ ពាក់​ឋានន្តរស័ក្ដិ​ជាកិច្ចបច្ឆាមរណៈ ជូ​នសពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន​នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល គឺ: ១-សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ។​ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​។​ ២-សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី​ផ្នែកប្រឆាំងគ្រឿងញៀន។​ សពសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា​នៅគេហដ្ឋា​ននៃសព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល​។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ​ ឯកឧត្តម ​ឧត្តមសេនីយ៍ឯក ​អគ្គស្នងការរង​ នាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ​ ចូលរួមរំលែកទុក្ខ​ក្នុង០១សព​ ចំនួន ៥,០០០,០០០​រៀល។ លោកឧត្តមសេនីយ៍ទោ​ស្នងការ​ បាននាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ចូលរួមរំលែកទុក្ខ​ក្នុង០១សព​ ចំនួន ៤,០០០,០០០​រៀល៕








0 Reviews:

Post a Comment