(កំពង់ឆ្នាំង)៖ ដោយយោងរបាយការណ៏លេខ ៨៧២ របកចុះថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២១ របស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំងស្ដីពី លទ្ធផលស្រាវជ្រាវស៊ើបអង្កេតជុំវិញករណីបោះទីតាំងអមសងខាងផ្លូវលេខ៥២និង ចាក់ដីលុបប្រឡាយ ចាស់នាថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមនៃចារីអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តនីតិវិធីស្រាវជ្រាវពាក់ពន្ធ័ចំនួន១៥គ្រួសារដែលបានកាន់កាប់ដី លុបប្រឡាយចាស់ខាងលិចផ្លូវលេខ៥២នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ឯកឧត្ដម បានមានប្រសាសន៍ថា៖ គួរស្តារប្រឡាយឡើងវិញ(ចំពោះទីតាំងដែលពួកគាត់បានចាក់ដីលុបកន្លងមក)និងត្រូវឱ្យពួកគាត់ប្រគល់ដីដូនរដ្ឋវិញដោយគ្មានលក្ខខណ្ឌនិងត្រូវអនុវត្តនីតិវិធីច្បាប់ ចំពោះមេក្លោងដែលនាំកាន់កាប់ដីរដ្ឋខុសច្បាប់ ទាក់ទងនឹងការលុបប្រឡាយដែល បានបង្កមហន្តរាយដល់ធនធានជលផល៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
Friday, February 4, 2022
Subscribe to:
Post Comments (Atom)
0 Reviews:
Post a Comment