(ខេត្ត កំពុង់ចាម) ទីតាំងបើកល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងដ៍ធំភ្នាល់លេងខុសច្បាប់ចំនួន(2 កន្លែង)កន្លែងទី(1) ដែលស្ថិតនៅក្នុងភូមិដីក្រហមឃុំសូភាសនិងកន្លែង(2)ស្ថិតនៅក្នុងភូមិព្រះឃុំព្រែកកក់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកដំណើរការបានយ៉ាងរលូនដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបឡើយ ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំ ស្រុក បានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងទាំង(2កន្លែង)នេះហើយទើបលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។
ប្រភពបានបន្តទៀតថាតាំងពីភូមិឃុំស្រុកពួកគាត់កើតមានល្បែងប្រជល់មាន់និងអាប៉ោងកាលណាមកពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លាចកើតមានអំពើរហិង្សាក្នុងគ្រួសារ ណាមួយទៀតភ័យខ្លាចឆ្លងជំងឺកូវិដ១៩ បម្លែងខ្លួនថ្មីឈ្មោះ អូមីក្រុង ដែលប្រមុខរាជរដ្ឋាភិបាលកំពុងដាក់បំរាមមិនអោយជូបជំនិងប្រមូលផ្តំ។
បើទោះជាមានការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនិងល្បែងស៊ីសងគ្រប់ប្រភេទធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថភាព បង្កឲ្យកេីតមានកំណើនពលរដ្ឋក្រីក្រនិងជម្លោះក្នុងគ្រួសារយ៉ាងណាក្តី ក៏មហាជនមួយចំនួននៅតែសង្កេតឃើញថាល្បែងស៊ីសងជល់មាន់និងអាប៉ោងនៅក្នុងភូមិដីក្រហមឃុំសូភាសនិងភូមិព្រះឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម បើកលេងបានយ៉ាងរលូនដោយមិនដែលឃើញសមត្ថកិច្ចមានចំណាត់ការបង្ក្រាបនោះទេ ។
បងប្អូនពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើនាំគ្នាធ្វើការសំណូមពរមកដល់លោកអ៑ុនចិន្តា អធិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោក ឯមកុសល់ស្នងការនគបាលខេត្ត កំពង់ចាមគួរតែមានវិធានការក្តៅចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងប្រជល់មាន់និងអាប៉ោងបើកលេងភ្នាល់ខុសច្បាប់នៅក្នុងភូមិ ឃុំខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាព។
Sunday, February 6, 2022
Subscribe to:
Post Comments (Atom)
0 Reviews:
Post a Comment