Monday, February 21, 2022

ទី​តាំង​ល្បែង​សុីសងអនឡាញដ៏ធំប្រចាំក្រុងបាវិត បើកដៃអោយប្រជាពលរដ្ឋខ្មែរ ចូលលេង យ៉ាងអនាធិបតេយ្យ


ខេត្ដស្វាយរៀង:កាស៉ីណូមួយកន្លែង  កំពុងបេីកដំណេីរការយ៉ាងគគ្រឹកគគ្រេង ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ជាពិសេស  គេឃើញមានពលរដ្ឋខ្មែរចូលលេង ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ ប្រចាំតំបន់នោះទេ ស្ថិតនៅភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង

បើតាមអ្នកចេញចូលលេងល្បែងសុីលងខាងលើបានខ្សឹប តិចៗប្រាប់អ្នកសារព័ត៌មានយើងថា ទីតាំងខាងលើ លេងដុះស្លែ ដោយសារយកឈ្មោះ កាស៊ីណូមកអាង  

ពលរដ្ឋរស់នៅជិតទីតាំង បានប្រាប់អ្នកសារព័ត៌មានយើងថា អ្នកញៀនល្បែងចូលលេង យ៉ាងពពាក់ពពួនគ្នាយ៉ាងច្រើនកុះកភាគច្រើន គឺប្រជាពលរដ្ឋខ្មែរ 

លោកវរសេនីយ៍ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតបានប្រាប់សារព័ត៌មានយើងថា ចំពោះទីតាំងខាងលើនេះគឺគេមានអាជ្ញាប័ណ្ណមកពីកាសុីណូ សំនួរសួរថា អាជ្ញាប័ណ្ណ នៃការបង្កើត កាស៉ីណូ គឺមិនបាន អនុញ្ញាតអោយ ប្រជាពលរដ្ឋខ្មែរចូលលេងនោះទេ 

លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង តើមានវិធានការយ៉ាងណាវិញ ចំពោះទីតាំង កាស៉ីណូ 8888 ឬក៏ទុកបណ្តោយ អោយរីករៀលដាលបន្ត  គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ រាជរដ្ឋាភិបាល និងបទបញ្ជា 006របស់អគ្គស្នងការ នគរបាលជាតិ នៃក្រសួង មហាផ្ទៃ ដើម្បីរក្សា សុវត្ថិភាព ជូនប្រជាពលរដ្ឋ បានដែលឬទេ បើកាស៉ីណូ 8បួនដើម កំពុងបញ្ចេញ ឥទ្ធិពលយ៉ាងគឃ្លើន

ប្រជាពលរដ្ឋ ដែលរស់នៅក្រុង បាវិត សូមស្នើសុំ ដល់ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់វិធានការ ក្នុងការទប់ស្កាត់ ដោយក្តីអនុគ្រោះ 








0 Reviews:

Post a Comment