Wednesday, March 2, 2022

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំប្រតិភូគោរពវិញ្ញាណក្យខន្ធសពឧបាសិកាកូ យ៉ាន ត្រូវម្តាយបង្កើតរបស់ឯកឧត្តម ផៃ ប៊ុនឈឿន

 



(ខេត្តកណ្ដាល)៖ ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តកណ្តាល បានអញ្ជើញគោរពវិញ្ញាណក្ខន្ឋសពឧបាសិកា កូ យ៉ាន ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន។

ស្ថិតក្នុងឱកាសប្រកបដោយសេចក្ដីក្ដុកក្ដួលអាឡោះអាឡ័យនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញអុជធូប សម្ដែងការគោរពឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធសព ឧបាសិកា កូ យ៉ាន និងបានថ្លែងនូវពាក្យពេចន៍ចូលរួមរំលែកមរណទុក្ខប្រកបដោយសេចក្ដីក្រៀមក្រំ ចំពោះការបាត់បង់ មាតា មាតាក្មេក ជីដូនប្រកបដោយព្រហ្មវិហារធម៌ កត្តញ្ញូតាធម៌ សេចក្ដីសណ្ដោសប្រណី និងជាសាធុជនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត និងតែងបានលះបង់កម្លាំងកាយ និងបញ្ញាញាណ ខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន បុត្រា បុត្រី និងចៅៗបានប្រកបដោយគន្លងធម៌។

សពឧបាសិកា កូ យ៉ាន បានទទួលមរណៈភាពនៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០០ៈ៤៩នាទី ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ៕









0 Reviews:

Post a Comment