Thursday, January 27, 2022

រដ្ឋបាលខណ្ឌទួលគោកបើកវេទិកាសាធារណៈ





 នៅថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី ដោយទទួលបានមតិដឹកនាំរបស់ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក. លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ និងលោកកែវ សុភា អភិបាលរងខណ្ឌ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានដឹកនាំបើកវេទិកាសាធារណៈសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ភូមិ ១៤សង្កាត់បឹងកក់ទីក(ស្ថានីយ៍បូមទឹកបឹងកក់ទី២)ដែលពួកគាត់ស្មគ្រ័ទទួលគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយះរដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌទួលគោក លើបញ្ហាការត្រៀមចាប់ឆ្នោតយកលេខដីឡូតិ៍និងរុះរើសំណង់ផ្ទះ ចាស់ដើម្បីមករស់នៅជាបណ្តោះអាសន្នដែលរដ្ឋបាលរាជធានីភ្នំពេញទើបនិងសាងសង់រួចរាល់ជាស្ថាពរចំនួន ៧០ខ្នងផ្ទះ និងមានប្រព័ន្ធទឹក ភ្លើង បង្គន់អនាម័យ រួចជាស្រេច ៕






0 Reviews:

Post a Comment