(កណ្តាល)ប្រជាពលរដ្ឋរស់នៅក្តុងឃុំពោធិបានស្រុកកោះធំខេត្តកណ្តាលបានលើកឡើងថាព្រែកតាហង់ជាផ្លូវទូកដែលប្រជាពលក្នុងភូមិធ្វើដំណើរចេញចូលប្រកបមុខរបររកស៊ី ទទួលទាន់ប្រចាំថ្ងែរបស់ពួកគាត់ ត្រូវបានអ្នកមានលុយមានអំណាចម្នាក់ចាក់លុបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទោះដឺងថាព្រែកនេះជាកម្មសិទ្ធិរបស់រដ្ឋក៍ដោយ។
យោងតាមសេចក្តីរាយការណ៏ពីពលរដ្ឋបានបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះប្រឡាយជាប់ថ្នល់ចូលវត្តព្រែកតាហង្សជាប្រឡាយប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ក្នុងការរំដោះទឹកកុំឲ្យលិចលង់ក្នុងភូមិនិងជាផ្លូវទូកសម្រាប់ប្រជាពលរដ្ឋទៅនេសាទត្រី រកខ្យង អុស ដកព្រលិត បេះត្រកួនដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
ពលរដ្ឋបានលើកឡើងទៀតថា ប្រហែលជាអាជ្ញាធរភូមិឃំស្រុកត្រូវថ្នាំសន្តមអស់ហើយទើបមិនមានកាហាមឃាត់ឬមួយម្ចាស់ដីមានបុណ្យសាក់ធំទើបមិនមានវិធានកាចុះមកហាមឃាត់ទប់ស្កាត់។
គួរបញ្ជាក់ថាកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២០រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមបានចេលិខិតលេខ៧០៤ធ.ទ.ឧ.ស្នើរដល់ឯកឧត្តមលោកជំទាវ អភិបាលនៃគណៈអភិបាលគ្រប់រាជធានីខេត្ត សុំជួយទប់ស្កាត់ការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេស្ទឹងព្រែកអូរប្រឡាយអាងទឹកបឹងបួដោយយោង៖អនុក្រឹត្យលេខ៩៨អនក្រ.បក.ចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៥ស្ដីពីការគ្រប់គ្រងអាងទន្លេ។
ពាក់ពន្ធ័ករណីខាងលើប្រជាពលរដ្ឋនៅក្នុងភូមិឃំស្រុកខាងលើសូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងស្រុកខេត្តដូចជាលោកប្រធានការិយាល័យធនធានទឹកលោកអធិបាលស្រុកកោះធំនិងលោកគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាមានវិធានកាទប់ស្កាត់ដើម្បីរំដោះព្រែកទុក្ទជាប្រយោជន៍សាធារណះរបស់រដ្ឋផងទៀន។
Thursday, January 27, 2022
Subscribe to:
Post Comments (Atom)
0 Reviews:
Post a Comment