Wednesday, January 26, 2022

ល្បែងសុីសងគ្រប់ប្រភេទនិងហ្គេមបាញ់ត្រីដុះស្លែចំនួនពីទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ

(ភ្នំពេញ)៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានទីតាំងហ្គេមបាញ់ត្រីនិងល្បែងសុីសងគ្រប់ប្រភេទចំនួន២ទីតាំងកំពុងបើកលេងទទួលអតិថិជនចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យបន្ទាប់ពីបិតមួយរយៈដោយសារជំងឺកូវិដ ១៩ (COVID19 ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំកាមនរាជធានីភ្នំពេញ 
ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងពីកន្លែងនេះហើយបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។ យោងតាមមាត្រា៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចែងថាអ្នកបើកកន្លែងលេងល្បែងស៊ីសងអ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ៥ឆ្នាំ។ 

 មហាជនទូទៅនិងប្រជាពលរដ្ឋនៅក្បែរទីតាំងល្បែងសុីសងគ្រប់ប្រភេទនិងហ្គេមបាញ់ត្រីខាងលើកំពុងរងចាំមើលចំណាត់ការរបស់ លោកវរសេនីយឯកយិនសានអធិការនគរបាលខណ្ឌនិង លោកថេងសុថុលអភិបាល នៃគណៈអភិបាលខណ្ឌចំកាមនជាប្រធានគណៈបញ្ជាការឯកភាខណ្ឌចំការមន នឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែចំនួនពីទីតាំងនេះបែបណា? ពលរដ្ឋសង្ឃឹមថាអាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕








0 Reviews:

Post a Comment