Tuesday, January 25, 2022

ល្បែងស៊ីសងភ្នាល់គ្រប់ប្រភេទនិងហ្គេមបាញ់ដ៍ធំបើកលេងបានយ៉ាងរលូន ក្នុងសង្កាត់ទន្លេបាសាក់

(ភ្នំពេញ) ÷មានទីតាំងបើកល្បែងសុីសងភ្នាល់គ្រប់ប្រភទនិងហ្គេមបាញ់ត្រីជាច្រើនទូរកំពុងបើកលេងខុសច្បាប់ដ៍ធំមួយកន្លែងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំកាមនរាជធានីភ្នំពេញចាប់ផ្តើ្តមដំណើការឡើងវិញហើយបន្ទាប់ពីបិតមួយរយៈដោយសារជំងឺកូវិដ ១៩ (COVID19) ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយ បានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ ប្រភពបានបន្តទៀតថាតាំងពីភូមិពួកគាត់កើតមានល្បែងសុីសង់កាលណាមកពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លាចកើតមានអំពើរហិង្សាក្នុងគ្រួសារ ណាមួយទៀតភ័យខ្លាចកើតមានចោរឆក់និងចោរប្លន់ក៍ដោយសារតែកើតមានល្បែងសុីសងទាំងអស់នេះផងដែរ បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសូមសំណូមពរមកដល់លោកអភិបាលនៃគណះអភិបាលនិងលោកអធិកាខណ្ឌចំកាមនគួរតែមានវិធានការក្តៅចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងល្បែងសុីសងលេងខុសច្បាប់ដ៍ធំនៅក្នុងសង្កាត់ខាងលើនេះផងដើម្បីភូមិឃុំមានសុវត្ថភាព៕




0 Reviews:

Post a Comment