នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ចេីញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវគ្រឿង ឧបភោគ បរិភោគ ជូនដល់សិក្ខាកាម វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ ប្រចាំខេត្តកែប ដែលកំពុងធ្វើការហ្វឹកហ្វឺននៅទីបញ្ជាការវរសេនាតូចលេខ២៤១ប្រចាំខេត្តកំពត ។
បើតាមរបាយការណ៍របស់ លោកវរៈសេនីយ៍ឯក សំរឹទ្ធ ថាវរ៉ាត់ មេបញ្ជាការវរៈសេនាតូចលេខ៤៣០ បានអោយដឹងថា ក្នុងឆ្នាំ២០២១ កន្លងទៅនេះ ជាលទ្ធផល វរៈសេនាតូចលេខ៤៣០ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតួនាទី ភារកិច្ច និងជំនាញ ដែលខ្លួនមានសម្រាប់ពុះពាររាល់ការលំបាកជាច្រើន ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងរក្សាបាននូវបូរណភាព អធិបតេយ្យភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋប្រកបមុខរបរ លើផ្ទៃសមុទ្រទទួលបានលទ្ធផលល្អប្រសើរ។ លោក បានបន្ថែមថា ថ្មីៗនេះ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានបើកវគ
ហ្វឹកហ្វឺន(ស្គូបា)ជំនាញបច្ចេកទេសបើកបរនាវា អូប័រ ជ្រមុជទឹក និងសង្គ្រោះបឋមរយៈពេល៣ខែ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ប្រចាំខេត្តកំពត ជាលើកទី១ ចំនួន ១៥០នាក់ និងបញ្ចប់វគ្គហ្វឹកហ្វឺន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ ។ ដោយឡែកដើមឆ្នាំ២០២២នេះ បានបញ្ជូនសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ មានចំនួន៣០នាក់ ស្រី១នាក់ រយៈពេល៤ខែ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប មានប្រសាសន៍ថា កងកម្លាំងនគរបាលការពារព្រំដែនទឹកគឺ ជាអ្នកអនុវត្តច្បាប់នៅលើដែនទឹក និងមានតួនាទីការពារប្រជាពលរដ្ឋរកស៊ីស្របច្បាប់នៅលើផ្ទៃសមុទ្រ ជាពិសេសចូលរួមការពារ ធនធានធម្មជាតិនៅលេីនឹងក្រោមផ្ទៃទឹក និងការពារបូរណភាព អធិបតេយ្យភាព ដែនសមុទ្រកម្ពុជារបស់យើង ។ ដូច្នេះ នគរបាលការពារព្រំដែនទឹក ត្រូវមានចំណេះជំនាញខាង(ស្គូបា)ជំនាញបច្ចេកទេសបើកបរនាវា អូប័រ ជ្រមុជទឹក និងសង្គ្រោះបឋម អោយបានច្បាស់លាស់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីបង្កើនគុណភាពនៃការអនុវត្តការងារឱ្យបានកាន់តែប្រសើរ។
ឯកឧត្តមបានបន្តថា ដើម្បីបង្កើនការយល់ដឹងដល់កងកម្លាំង នូវចំណេះ ជំនាញ ពិតប្រាកដក្នុងកិច្ចប្រតិបត្តិការនៅតំបន់សមុទ្រ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាព បានជំរុញអោយសិក្ខាកាមទាំងអស់ខិតខំរៀនសូត្រ ដើម្បីបង្កើនសមត្ថភាពលើ ជំនាញ របស់ខ្លួន និងត្រូវពង្រឹងវិន័យ របៀបរបបការងារ និងតួនាទីភារកិច្ច ដើម្បីធានាដល់ការគ្រប់គ្រង ក្នុងកិច្ចប្រតិបត្តិការអោយកាន់តែល្អប្រសើរ និងរៀនរស់ធ្វើការតាមរបៀបគន្លងថ្មី។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានពាំនាំនៅការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងបាននាំយកនូវ គ្រឿង ឧបភោគ បរិភោគ ជូនដល់សិក្ខាកាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំង២ តែងតែគិតគូរយកចិត្តទុកដាក់ចំពោះកងកម្លាំង មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមិនដែលខកខានឡើយ។ គ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូន វរសេនាតូចនគរបាលការពារព្រាំដែនទឹកលេខ៤៣០ នាឱកាសនោះ រួមមាន៖ ថវិកាចំនួន ២,០០០,០០០៛ អង្ករ៣តោន ជែលលាងដៃ ១,៥០០ដប មី៤០កេស និងម៉ាស់ ៥,០០០ម៉ាស់ ជាមួយគ្នានេះ ឯកឧត្ដម ក៏ណែនាំ ដល់កងកម្លាំងយេីងទាំងអស់ សូមបន្ត អនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការបីកុំ និងបីការពារ អោយខ្ជាប់ខ្ជួន៕
0 Reviews:
Post a Comment