ក្មេងទំនើង២នាក់ ដែលបានធ្វើសកម្មភាព ជិះម៉ូតូវាយក្បាលជនបរទេស ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហេីយនៅវេលាម៉ោង ០៨:៤៥នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់។
ក្មេងទំនើងទាំង២នាក់នេះ ទី១ឈ្មោះ លឹម ហុងឡេង ភេទប្រុស ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ មុខរបរ នៅផ្ទះ និងទី២ ឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវវត្តចាស់ ភូមិ០១ សង្កាត់ជ្រោយចង្វារ មុខរបរ ជាងដែក។
កាលពីវេលាម៉ោង១៧:១០នាទី ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវទន្លេសាប ក្មេងទំនើងទាំង២នាក់នេះ បានធ្វើសកម្មភាពទះក្បាលជនបរទេសពីក្រោយ ហើយបានថតបង្ហោះនៅលើបណ្តាញសង្គមទៀត។
យ៉ាងណាក៏ដោយ ក្រោយសកម្មភាពនេះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ជាមួយនឹងម៉ូតូដែលធ្វើសកម្មភាព៕
0 Reviews:
Post a Comment