Tuesday, March 9, 2021

ស្រុកចំនួន២ នៃខេត្តកោះកុង សម្រេចឲ្យ​ផ្អាក​ពិធីមង្គលការ និង​ពិធីជប់លៀងទាំងអស់


ស្រុកចំនួន២ នៃ​ខេត្ត​កោះកុង គឺស្រុក​បូទុមសាគរ និង​ស្រុក​គិរីសារគរ បានសម្រេច​ធ្វើការ​ផ្អាក​ជា​បណ្តោះអាសន្ន ដោយ​មិន​ឲ្យ​មាន​ការ​រៀបចំពិធី​អាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២១តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។


ការផ្អាក​មិន​ឲ្យ​មាន​ការ​រៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗនេះ ត្រូវ​បានរដ្ឋបាលស្រុកទាំងពីរបញ្ជាក់ថា គឺដើម្បីចូលរួម​ទប់ស្កាត់​ការ​រីករាលដាល នៃការចម្លង​ជំងឺកូវីដ​១៩។


សូម​បញ្ជាក់ដែរថា គិត​មក​ត្រឹម​ថ្ងៃទី១០ ខែមីនា នេះ ខេត្តកោះកុងមានករណីឆ្លងវីរុស​កូវីដ​១៩ ចំនួន៤ករណី ក្នុងនោះ​មាន​ជនជាតិខ្មែរ ២នាក់, សឹង្ហបុរី ១នាក់ និង​ជនជាតិចិន ១នាក់៕




0 Reviews:

Post a Comment