Tuesday, March 9, 2021

អ្នកប្រើប្រាស់​បណ្តាញ​សង្គម រិះគន់​ចំណាត់ការ​របស់ថ្នាក់លើ ដែល​ឲ្យ​ស្រ្តីនគរបាល​ចរាចរណ៍​នៅ​ស្រុកសៀមប៉ាង ធ្វើកិច្ចសន្យា គ្រាន់តែ​បំប៉ៅដោះកូន​ពេល​កំពុងធ្វើការ

 

ក្នុងរយៈ​ពេល​ប៉ុន្មានថ្ងៃមកនេះ នៅ​លើ​បណ្តាញស​ង្គម គេ​ឃើញ​មាន​ការរិះគន់យ៉ាងសន្ធាប់​ទៅ​លើចំណាត់ការ​របស់​ថ្នាក់​លើ ដែលបាន​ឲ្យ​ស្រ្តីនគរបាល​ចរាចរណ៍ នៃស្រុកសៀមប៉ាង ធ្វើកិច្ចសន្យា ដោយ​ខ្លួន​គ្រាន់តែ​បំប៉ៅដោះកូន ក្នុង​កំឡុង​ពេល​បំពេញ​ភារកិច្ច​តែប៉ុណ្ណោះ។


អ្នកខ្លះបាន​លើក​ឡើងថា ទង្វើ​របស់​ថ្នាក់លើនេះ គឺហាក់មិនយល់អំពី​ការ​លំបាក​របស់ស្រ្តីភេទ​ដែលជា​ម្តាយ​ទាល់តែសោះ, ហើយថា ការ​បំប៉ៅដោះកូននេះ គឺពុំ​មាន​ច្បាប់​ណាហាមឃាត់ឡើយ ហើយថា ទង្វើ​របស់​ស្រ្តីនគរបាល​ចរាចរណ៍​រូបនេះ គឺជា​ទង្វើ​ដែល​គួរ​ឲ្យ​សរសើរទៅវិញទេ ដែលនាង​មិន​បាន​រត់ចោល​ម៉ោង​ការងារ ហើយ​សុខចិត្ត​យក​កូន​មក​ប៉ៅ ពេលធ្វើការងារយ៉ាងដូច្នេះ។


ជាមួយ​នឹង​ការកោតសរសើរនេះ ក៏​មាន​មហាជន​មួយ​ចំនួន បាន​ប្រកាស​ដោយ​ផ្តល់​ថវិកា​ដល់​ស្រ្តីនគរបាល​ចរាចរណ៍​នោះថែមទៀត៕




0 Reviews:

Post a Comment