Friday, April 9, 2021

ឯកឧត្តម អ៊ុន ចាន់ដា បន្តទទួលអំណោយឧបត្តម្ភ​ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

 

ខេត្ដកំពង់ចាម​៖នាព្រឹក​ថ្ងៃ​ទី​៩​ ខែមេសា​ ឆ្នាំ​២០២១​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​-១៩​​ នឹង​អភិបាល​រង​ខេត្ត​  បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារ​ និង​ថវិកា​ ពី​​សប្បុរសជន​នានា​ ដែល​បានចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​​ ​ដោយ​សាខា​ធនាគារ​ A M K ខេត្ត​កំពង់ចាម​ ឧបត្ថម​ ម៉ាស​ចំនួន​៥០០​ប្រអប់​ និង​ទឹក​បរិសុទ្ធ​ ១៥កេស​ , ធនាគារ​ជាតិ​នៃ​កម្ពុជា​ សាខា​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ផ្ទាល់​ខ្លួន​ ចំនួន​២លានរៀល​ , ធនាគារ​ SACOMBANK សាខា​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ អាល់កុល​ ចំនួន​៣កាន​ ម៉ាស​២៥០០​ម៉ាស​ មីម៉ាម៉ា​ ២កេស​ធំ​ និង​ទឹក​បរិសុទ្ធ​ ចំនួន​១០កេស​ , ក្រុមហ៊ុន​ មិត្តហ្វូន​សាខា​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ម៉ាស​ចំនួន​៤៥០០ប្រអប់​ និង​អាល់កុល​លាងដៃ​ចំណុះ​២៥០​មីលីលីត្រ​ ចំនួន​១៩២ដប​ផងដែរ​ ។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែងអំណរគុណ​ចំពោះ​ សាខា​ធនាគារ​​ ក៏ដូចជា​សប្បុរសជន​នានា​​​​​ ដែល​បាន​​គាំទ្រ​​ឧបត្ថម្ភ​ ជា​សម្ភារ​ និង​ថវិកា​​ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​ ៕







0 Reviews:

Post a Comment