តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះបានបង្ហាញថា ថ្ងៃនេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២១នាក់ដែលសុទ្ធសឹងតែជាអ្នកឆ្លងក្នុងសហគមន៍។
អ្នកឆ្លងថ្មីទាំង២១នាក់ មាន១១នាក់នៅរាជធានីភ្នំពេញ និង១០នាក់នៅខេត្តព្រះសីហនុ ដែលមានជនជាតិខ្មែរ ៤នាក់, ជនជាតិចិន១៣នាក់, វៀតណាម ៣នាក់ និងម៉ាឡេស៊ី ១នាក់។
បើគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩សរុបចំនួន ៩៥៣នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ បានកើនដល់៤៤៦នាក់៕
0 Reviews:
Post a Comment