Friday, March 5, 2021

រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ ---

ទីបំផុត​ទៅ សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ត្រូវ​បាន​រដ្ឋសភាអនុម័តហើយ​នៅព្រឹក​ថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២១នេះ ក្នុង​សម័យ​ប្រជុំ​វិសាមញ្ញនីតិកាលទី៦។

សេចក្តីព្រាង​ច្បាប់​នេះ មាន ៦​ជំពូក និង​១៨​មាត្រា ដោយ​វា​នឹង​ក្លាយជា​យន្តការ​មួយ​ដ៏​សំខាន់​ក្នុង​ការកំណត់​អំពី​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ផ្សេងទៀត​ដែល​ត្រូវអនុវត្ត​ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ក្នុងពេល​បច្ចុប្បន្ន​និង​ពេលអនាគត​សំដៅ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​លើកកម្ពស់​សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ការឆ្លង​ជំងឺ​នេះ ចំពោះ​វិស័យ​សង្គម និង​សេដ្ឋកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕




0 Reviews:

Post a Comment