នៅយប់មិញនេះ (៥ មីនា) ក្រុមគ្រូពេទ្យបានចុះមកយកអ្នកជំងឺចំនួន២នាក់ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក្រោយពីបានរកឃើញថា ពួកគេមានវិជ្ជមានវីរុសកូវីដ១៩។
បន្ទាប់ពីក្រុមគ្រូពេទ្យមកយកអ្នកជម្ងឺ ឈ្មោះ ឈួន រ៉ៃយា ភេទប្រុស អាយុ ៣៣ឆ្នាំ និងប្រពន្ឋ សៀង ប៊ុនលាភ អាយុ ២៨ ឆ្នាំ ទៅព្យាបាល ក្រុមការងារខណ្ឌ បានហំព័ទ្ឋ និងបាញ់ថ្នាំសំលាប់មេរោគនៅច្រកផ្លូវផ្ទះជួល លេខ៤៧ អឺ២ និង៤៧អឺ ៣ ផ្លូវ ព្រះមុន្នីរ៉េត សង្កាត់ផ្សារដើមគរ ព្រមទាំអប់រំបងប្អូនប្រជាជន អោយអនុវត្ត ៣កុំ ៣ ការពារ៕
0 Reviews:
Post a Comment