ត្រឹមរយៈពេល៦ថ្ងៃ ពោលគឺចាប់ថ្ងៃទី១៣ – ១៨ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់សរុបចំនួន ៣៥នាក់។
មេខ្យល់នាំប្រជាពលរដ្ឋ ឆ្លងដែនខុសច្បាប់ ដែលសមត្ថកិច្ច ចាប់ខ្លួន មានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន កំពត ស្វាយរៀង តាកែវ និងខេត្តកោះកុង។ មេខ្យល់ បានប្រើល្បិចថ្មី ដោយនាំមនុស្ស ឆ្លងដែនខុសច្បាប់ ប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ដោយបានដាក់បង្កប់ មនុស្សនៅក្នុងរថយន្ត ដឹកផ្លែឈើ…។
ដោយឡែកពលករដែលគេចវេះពីការធ្វើចត្តាឡីស័ក មានសរុបចំនួន ៥៤នាក់ ដោយក្នុងនោះរួមមាន ខេត្តតាកែវ ចំនួន ២១នាក់ (ស្រី ១០នាក់) , ខេត្តត្បូងឃ្មុំ មានចំនួន ១៣ នាក់ (ស្រី ៨នាក់) , ខេត្តស្វាយរៀង ចំនួន ៩នាក់ (ស្រី ៤ននាក់) , ខេត្តព្រៃវែង ចំនួន ៦នាក់ (ស្រី ៣នាក់) និងខេត្តសៀមរាប ចំនួន ៥នាក់ (ស្រី ៣ នាក់)៕
0 Reviews:
Post a Comment